អដ្ឋកថាខជ្ជនិយសូត្រ

ក្បាលទី 21 · ទំព័រ 788

គប្បីជ្រាបវិនិច្ឆ័យក្នុងខជ្ជនិយសូត្រទី ៧ ដូច្នេះ បទថា បុព្វេនិវាសំ សេចក្តីថា បុព្វេនិវាសានុស្សតិញ្ញាណ ព្រះមានព្រះភាគរពឫក ដល់ដោយអំណាចអភិញ្ញាក៏មិនមែន តែត្រាស់សំដៅយកសមណព្រាហ្មណ៍ ដែលរពឫកដល់ខន្ធ ដែលធ្លាប់អាស្រ័យក្នុងភពមុន ដោយអំណាចវិបស្សនា ។ ដោយហេតុនោះឯង ទើបទ្រង់ត្រាស់ថា សមណៈ ឬព្រាហ្មណ៍ រមែង រពឫកដល់ខន្ធដែលជាទីតាំងនៃឧបាទានទាំងឡាយ ៥ ឬខន្ធណាមួយ ក្នុងបណ្តា ខន្ធដែលជាទីតាំងនៃឧបាទានទាំងឡាយ ៥ នោះ ។ អធិប្បាយថា ខន្ធក្តី ឧបាទានក្ខន្ធក្តី ធម៌ដែលទាក់ទងដោយខន្ធក្តី បញ្ញត្តិក ្តី ចាត់ជាអារម្មណ៍នៃការរពឫកដល់ដោយអំណាចអភិញ្ញាទាំងអស់ ។ បទថា រូបសញ្ញេវ អនុស្សរតិ សេចក្តីថា ភិក្ខុរពឫកដល់យ៉ាងនេះ មិន មែនរពឫកដល់សត្វ ឬបុគ្គលណាម្នាក់ដទៃឡើយ តែលោករពឫកដល់រូបក្ខន្ធ ដែលរលត់ហើយក្នុងអតីត ។ ក្នុងខន្ធដទៃ មានវេទនាជាដើម ក៏មានន័យដូចគ្នានេះឯង ។ ឥឡូវនេះ ដើម្បីទ្រង់សម្តែងលក្ខណៈនៃសុញ្ញតា ទើបព្រះមាន ព្រះភាគ ត្រាស់ថា កិញ្ច ភិក្ខវេ រូបំ វទេថ ដូច្នេះជាដើម ។ អធិប្បាយថា ប្រៀបដូចហ្វូងគោកំពុងដើររកស៊ី បុរសម្នាក់ដើររកគោ របស់ខ្លួនដែលបាត់ទៅ លុះឃើញគោពណ៌ស ពណ៌ក្រហម ឬពណ៌ខ្មៅ ក៏ មិនអាចសម្រេចចិត្តបាន ដោយហេតុឃើញត្រឹមតែបុណ្ណេះថា នេះ គឺហ្វូងគោ របស់អញ សេចក្តីនេះ ព្រោះហេតុអ្វី ព្រោះគោដទៃៗ ដែលមានលក្ខណៈ យ៉ាងនោះក៏នៅមាន តែកាលបានឃើញស្នាមឆ្បូប និងស្នាមលំពែងជាដើម ត្រង់រាងកាយរបស់គោហើយ ទើបសម្រេចចិត្តបានថា នេះគឺហ្វូងគោរបស់ អញ យ៉ាងណា ឯសុញ្ញតាក៏ដូច្នោះដូចគ្នា ព្រះមានព្រះភាគបានត្រាស់ សុញ្ញាតាហើយ តែដរាបណាដែលមិនទាន់បានត្រាស់ដល់លក្ខណៈរបស់ សុញ្ញតា ដរាបនោះ សុញ្ញតានោះ ក៏មិ