រឿងកាលកព្ចាិកអសុរ
ជាដើម រមែងបែកធ្លាយនោះក៏ប្រាកដច្បាស់ហើយដូចគ្នា ។ ពិតហើយ សត្វ ទាំងឡាយ ក្នុងប្រទេសទាំងនោះ ដល់នូវការអស់ជីវិតទៅ ព្រោះមានសរីរៈ បែកធ្លាយទៅ ព្រោះរងា ។ ការវិនាសព្រោះកម្តៅប្រាកដច្បាស់ក្នុងអវីចីមហានរក ។ ការវិនាសព្រោះ ឃ្លាន ប្រាកដច្បាស់ក្នុងបេតវិស័យ និងក្នុងកាលដែលកើតទុរ្ភិក្ស ការវិនាស ព្រោះស្រេកប្រាកដច្បាស់ក្នុងអបាយភូមិ មានកាលកញ្ចិក្បា១ អបាយភូមិ ជាដើម ។ រឿង កាលកញ្ចិកអសុរ បានឮថា កាលកញ្ចិកអសុរម្នាក់ មិនអាចអត់ធន់នឹងការស្រេកបាន ទើប ចុះកាន់ស្ទឹងមហាគង្គា ដែលមានជម្រៅ និងទទឹងប្រមាណ ១ យោជន៍ ក្នុង ទីដែលអសុរនោះទៅដល់ ទឹកក៏រីងអស់ មានតែផ្សែងហុយឡើង ក្នុងពេល នោះ អសុរហាក់ដូចជាដើរត្រឡប់ទៅត្រឡប់មកលើថ្មដាដ៏ក្តៅគគុក ។ កាល អសុរនោះបានស្តាប់សំឡេងទឹកហើយ ស្ទុះទៅស្ទុះមកយ៉ាងនោះឯង រាត្រីក៏ ភ្លឺល្មម ។ ពេលនោះ ភិក្ខុដែលសមាទានបិណ្ឌបាតជាវត្តប្រមាណ ៣០ រូប កំពុងនិមន្តបិណ្ឌបាតអំពីព្រលឹម ឃើញប្រេតនោះ សួរថា នែញោម ញោម ជានរណា ប្រេតឆ្លើយថា បពិត្រលោកម្ចាស់ ខ្ញុំជាប្រេត ភិក្ខុទាំងនោះសួរថា ញោមកំពុងរកអ្វី ប្រេតឆ្លើយថា ខ្ញុំរកទឹកផឹក ព្រះថេរៈសួរថា ស្ទឹងគង្គានេះ មានទឹកពេញ ញោមមើលមិនឃើញឬ ប្រេតឆ្លើយថា ទឹកមិនសម្រេច ។ ប្រយោជន៍ដល់ខ្ញុំឡើយ ព្រះថេរៈពោលថា បើយ៉ាងនោះ សូមញោមដេក លើផ្ទៃស្ទឹងគង្គាចុះ ពួកអាត្មានឹងដងទឹកចាក់ក្នុងមាត់របស់ញោម ។ ប្រេតនោះបានដេកផ្ងារលើឆ្នេរខ្សាច់ ព្រះថេរៈបាននាំបាត្រទាំង ៣០ ចេញមក ដងទឹកចាក់ក្នុងមាត់របស់ប្រេតនោះ កាលភិក្ខុទាំងនោះធ្វើយ៉ាងនោះ ពេល វេលាដែលត្រូវបិណ្ឌបាតក៏ចូលមកដល់ ។