ភាពផ្សេងគ្ថានៃសញ្ញា វិញ្ញាណ និងបញ្ញា
ភាពផ្សេងគ្នានៃសញ្ញា វិញ្ញាណ និង បញ្ញា ព្រោះហេតុសញ្ញាប្រាកដ ដោយកំណត់ដល់អាការ និងសណ្ឋានរបស់ អារម្មណ៍ ដូច្នោះ ទើបសញ្ញានោះទ្រង់ចែកក្នុងចក្ខុទ្វារ ព្រោះហេតុដែល វិញ្ញាណ ប្រាកដដោយកំណត់ការផ្សេងគ្នា ដោយចំពោះនៃអារម្មណ៍ វៀរការកំណត់ អាការ និងសណ្ឋាន ដូច្នោះ ទើបវិញ្ញាណនោះ ទ្រង់ចែកក្នុងជិវ្ហាទ្វារ ។ ម្យ៉ាងទៀត ដើម្បីកំណត់ដល់សភាវៈរបស់សញ្ញា និងវិញ្ញាណទាំងនេះ ដោយមិនភាន់ច្រឡំ ទើបគួរជ្រាបដល់ការប្លែកគ្នាក្នុងបទទាំងនេះថា សញ្ជានាតិ គឺចាំ វិជានាតិ គឺដឹង បជានាតិ គឺដឹងច្បាស់ ។ ក្នុងបទទាំង ៣ នោះ ត្រឹមតែឧបសគ្គ ( ក្នុងភាសាបាលី ) ប៉ុណ្ណោះ ឯបទថា ជានាតិ មិនប្លែកគ្នាឡើយ ព្រោះបទថា ជានាតិ នោះ មានអត្ថថា ដឹង ទើបគួរជ្រាបសេចក្តីប្លែកគ្នាដូចតទៅនេះថា អធិប្បាយថា សញ្ញា ត្រឹមតែជាការចាំអារម្មណ៍ថាជាពណ៌ខៀវជាដើម បុណ្ណោះ តែមិនអាចឲ្យដល់នូវការចាក់ធ្លុះសាមញ្ញលក្ខណៈ គឺមិនទៀង ជា ទុក្ខ ជាអនត្តាបានឡើយ ។ វិញ្ញាណ រមែងដឹងអារម្មណ៍ថាខៀវជាដើម និងឲ្យដល់នូវការចាក់ធ្លុះ លក្ខណៈដែលមិនទៀងជាដើម តែមិនអាចឲ្យឈានទៅដល់មគ្គប្រាកដ គឺដឹង ច្បាស់នូវមគ្គបានឡើយ ។ បញ្ញា រមែងដឹងច្បាស់នូវអារម្មណ៍មានពណ៌ខៀវជាដើមក៏បាន រមែង ឲ្យដល់នូវការចាក់ធ្លុះលក្ខណៈ ដោយជារបស់មិនទៀងជាដើមក៏បាន ឲ្យ ឈានដល់ការប្រាកដនៃមគ្គក៏បាន គឺដឹងច្បាស់នូវមគ្គក៏បាន ។ ប្រៀបដូចកាលហិរញ្ញិក នាំកហាបណៈមកដាក់ធ្វើជាគំនរលើបន្ទះក្តារ កាលជន ៣ នាក់ គឺកុមារដែលមិនទាន់ដឹងក្តី អ្នកស្រុកធម្មតា និងហិរញ្ញិក ជាអ្នកជំនាញ ឈរសម្លឹងមើល ក្មេងមិនទាន់ដឹងក្តី ដឹងត្រឹមថាកហាបណៈ ទាំងឡាយស្អាត វិចិត្រ ៤ ជ្រុង និងមូលជាដើម តែមិនដឹងថា ន