រឿងភិក្ខុត្រ្ខវបន្លាជង់

ក្បាលទី 21 · ទំព័រ 801

បណ្តាបទទាំងនោះ បទថា ខជ្ជាមិ សេចក្តីថា រូបមិនបាន កកេរសាច់មនុស្សយើងស៊ីដូចឆ្កែឡើយ តែគប្បីជ្រាបថា ប្រៀបដូចមនុស្ស ស្លៀកសំពត់សាច់គ្រោតគ្រាតពោលថា សំពត់ខាំសាច់ខ្ញុំ ដូច្នេះ ក៏ដោយ បំណងយកការបៀតបៀន ដែលកើតអំពីសំពត់សាច់គ្រោតគ្រាតនោះ យ៉ាងណា រូបនេះ ក៏ដូច្នោះ គឺកើតការបៀតបៀនឡើង ទើបឈ្មោះថា ស៊ី ។ បទថា បដិបន្នោ ហោតិ សេចក្តីថា ជាអ្នកបដិបត្តិផ្តើមអំពីការរក្សា សីល រហូតដល់សម្រេចអរហត្តមគ្គ ។ ក្នុងបទនេះ គប្បីជ្រាបអធិប្បាយបន្ថែមទៀតថា ព្រះយោគាវចរណា មានញាណជាកម្លាំង ប្រៀបដូចពុទ្ធញ្ញាណដែលចាស់ក្លា បំពេញព្យាយាម ក្នុងធម្មភូមិ ដែលជាទីតាំងនៃសេចក្តីព្យាយាម ត្រូវដង្គត់ជង់ បន្លាមុត ត្រូវ អាវុធប្រហារ ឬត្រូវសត្វសាហាវ មានខ្លាជាដើមចាប់ស៊ី ក៏ធ្វើវេទនាឲ្យជា អព្វោហារិក គឺមិនឲ្យវេទនាប្រាកដ ពិចារណាមូលកម្មដ្ឋាន ទាញយកអរហត្ត បាននោះឯង ព្រះយោគាវចរនេះ ហៅថា ឈ្មោះថា ជាអ្នកបដិបត្តិដើម្បី នឿយណាយ ដើម្បីប្រាសចាកតម្រេក ដើម្បីរំលត់វេទនា ដូចព្រះមិគិមលៈ ដូចព្រះមហាតិស្សកុដុម្ពិកបុត្រ និងដូចព្រះភិក្ខុ ១ រូប ក្នុងបណ្តាភិក្ខុ ៣០ រូប ដែលនៅចាំវស្សាក្នុងព្រៃវត្តនី ដែលត្រូវខ្លាខាំ ដេកពិចារណាកម្មដ្ឋានក្នុង មាត់ខ្លា និងប្រៀបដូចព្រះថេរៈដែលត្រូវលំពែងទម្លុះ ដូច្នោះ ។ រឿង ភិក្ខុត្រូវបន្លាជង់ បានឮថា កាលភិក្ខុ ១២ រូប គោះជួងហើយ បំពេញព្យាយាមក្នុងព្រៃ ព្រះថេរៈមួយរូប កាលព្រះអាទិត្យអស្តង្គតបុណ្ណោះ ក៏គោះជួងចុះកាន់ទីចង្រ្កម លោកចង្រ្កមបណ្តើរ ព្យាយាមទៅបណ្តើរ ជ្រុលជើងទៅជាន់បន្លាដែលស្មៅ បិទបាំង បន្លាធ្លុះរហូតដល់ខ្នងជើង វេទនាប្រព្រឹត្តទៅ ដូចពេលត្រូវអំបែង មុតមុខដំបៅ ដូច្