រឿងព្រះនិតត្ថេរ

ក្បាលទី 21 · ទំព័រ 804

ឋានៈ គឺហេតុ មានប្រមាណបុណ្ណេះ ឥឡូវនេះ កាលទ្រង់សម្តែងមគ្គ ៣ គឺសកទាគាមិមគ្គ អនាគាមិមគ្គ និងអរហត្តមគ្គ មួយអន្លើដោយវិបស្សនា ទើបទ្រង់ត្រាស់បទនេះថា ឯវំ បស្សំ ភិក្ខវេ ដូច្នេះ ។ ម្យ៉ាងទៀត ព្រះមានព្រះភាគត្រាស់មគ្គ ៣ ដោយឋានៈ មានប្រមាណ បុណ្ណេះ ឥឡូវនេះ ទ្រង់ផ្តើមបទនេះថា ឯវំ បស្សំ ភិក្ខវេ ដើម្បីទ្រង់សម្តែង អរហត្តមគ្គ ព្រមទាំងវិបស្សនានោះឯង ។ បទថា សបជាបតិកា បានដល់ ព្រមទាំងសក្កទេវរាជ ដែលជាបជាបតី ។ បទថា អារកា វ នមស្សន្តិ ប្រែថា ទេវតាទាំងឡាយ នមស្ការអំពីចម្ងាយ គឺនមស្ការភិក្ខុដែលនៅក្នុងទីឆ្ងាយនោះឯង ដូចព្រះនិតៈ ដូច្នោះ ។ រឿង ព្រះនិតត្ថេរ បានឮមកថា ព្រះថេរៈចេញបួស អំពីត្រកូលអ្នកចាក់ផ្កា ( អ្នកចោល សំរាម ) បានសម្រេចអរហត្តផល ក្នុងវេលាកោរសក់ស្រេចនោះឯង ហើយ គិតថា អញទើបបួសថ្ងៃនេះឯង កិច្ចរបស់បព្វជិតរបស់អញ ក៏ដល់ទីបំផុត ក្នុងថ្ងៃនេះដូចគ្នា អញនឹងបំពេញមហាអរិយវង្ស បដិបទារបស់បណ្ឌិត ដែលមានការចម្រើន ការសន្តោសក្នុងបច្ច័យ ៤ ជាទីមកត្រេកអរ ។ លោកចូលទៅក្នុងក្រុងសាវត្ថី ត្រូវការសំពត់បង្សុកូល ហើយស្វែងរក កំណាត់សំពត់ ។ ខណៈនោះឯង មហាព្រហ្មមួយអង្គ ចេញអំពីសមាបត្តិ ហើយប្រមើលមើលមកកាន់មនុស្សលោក ឃើញព្រះថេរៈ គិតថា ព្រះ ថេរៈទើបតែបួសក្នុងថ្ងៃនេះឯង ហើយក៏បានសម្រេចអរហត្តផល ក្នុងវេលា កោរសក់ស្រេច ក្នុងថ្ងៃនេះដូចគ្នា ឥឡូវនេះ លោកកំពុងស្វែងរកកំណាត់ សំពត់ដើម្បីបំពេញមហាអរិយវង្សបដិបទា ដូច្នេះហើយ បានឈរផ្គងអញ្ជលី នមស្ការ ។ ក្នុងកាលតមក មហាព្រហ្មមួយអង្គទៀត ឃើញមហាព្រហ្មអង្គដំបូង ឈរផ្គងអញ្ជលីនមស្ការយ៉ាងនោះ ទើបសួរថា លោកម្ចាស់នមស្ការអ្នកណា មហាព្រហ្មពោលថា ខ្ញុ