បិណ្ឌោល្យសូត្រទី ៨
សម័យមួយ ព្រះភាគព្រះភាគ ទ្រង់គង់នៅក្នុងនិគ្រោធារាម ទៀបក្រុងកបិលភស្តុ ក្នុងដែកសក្កៈ ។ គ្រានោះឯង ព្រះមានព្រះភាគ ទ្រង់ បណ្តេញភិក្ខុសង្ឃ ព្រោះតែហេតុណាមួយ ហើយប្រដាប់បាត្រ និងចីវរក្នុង បុព្វណ្ហសម័យ ទ្រង់ចូលទៅកាន់ក្រុងកបិលភស្តុ ដើម្បីបិណ្ឌបាត លុះត្រាច់ ទៅដើម្បីបិណ្ឌបាត ក្នុងក្រុងកបិលវត្ថុ ត្រឡប់អំពីបិណ្ឌបាត ( បានធ្វើភត្តកិច្ច ស្រេចហើយ ) ជាខាងក្រោយនៃភត្ត ស្តេចចូលសំដៅទៅរកមហាវ័ន ដើម្បី សម្រាកក្នុងវេលាថ្ងៃ លុះចូលទៅកាន់មហាវ័នហើយ ក៏គង់សម្រាកក្នុងវេលា ថ្ងៃ ទៀបគល់ព្នៅ ។ លំដាប់នោះ ព្រះមានព្រះភាគ គង់នៅក្នុងទីស្ងាត់ ពួន សម្ងំនៅក្នុងផលសមាបត្តិ ក៏មានសេចក្តីត្រិះរិះ កើតឡើងក្នុងព្រះហបឫទ័យ យ៉ាងនេះថា ភិក្ខុសង្ឃដែលតថាគតបានបណ្តេញចោលហើយ ក្នុងទីនេះ មាន ពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើ ពួកភិក្ខុនោះ មិនឃើញតថាគត មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួល ផ្សេងៗ ដូចជាកូនគោតូច កាលបើមិនឃើញមេវា មុខជានឹងមានចិត្ត រាយមាយ មានចិត្តប្រែប្រួលទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុ ថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើ ភិក្ខុទាំងនោះមិនឃើញតថាគត មុខជានឹងមានចិត្តរាយមាយ មានចិត្តប្រែប្រួល ទៅផ្សេងៗ ក៏យ៉ាងនោះដែរ មួយទៀត ដូចពូជថ្មី កាលបើមិនមានទឹក រមែងរាត់រាយ ខ្ចាត់ខ្ចាយទៅផ្សេងៗ យ៉ាងណាមិញ ក្នុងទីនេះ មានពួកភិក្ខុថ្មី ដែលបួសមិនទាន់យូរប៉ុន្មាន ទើបនឹងមកកាន់ធម្មវិន័យនេះ កាលបើពួកភិក្ខុ