អដ្ឋកថា បិណ្ឌោល្យសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងបិណ្ញោល្យសូត្រទី ៨ ដូច្នេះ បទថា កិស្មិញ្ចី ទេវ បករណេ បានដល់ ព្រោះហេតុណាមួយនោះឯង ។ បទថា បណាមេត្វា ប្រែថា ដេញចេញទៅ ។ សួរថា ព្រះមានព្រះភាគ បណ្តេញភិក្ខុទាំងនោះទៅ ព្រោះហេតុអ្វី ឆ្លើយ ថា មានសេចក្តីពិតថា ខាងក្នុងវស្សាមួយ ព្រះមានព្រះភាគគង់ចាំវស្សាន ៅក្នុងក្រុងសាវត្ថី ចេញវស្សា បវារណាហើយ ចោមរោមដោយមហាភិក្ខុ សង្ឃ ទ្រង់ចេញអំពីក្រុងសាវត្ថី ត្រាច់ចារិកទៅក្នុងជនបទ ទ្រង់យាងដល់ ក្រុងកបិលវត្ថុ ហើយយាងទៅកាន់និគ្រោធារាម ។ ស្តេចសក្យៈទាំងឡាយ បានដឹងដំណឹងថា ព្រះសាស្តាយាងមកដល់ហើយ ក្រោយអំពីសោយព្រះក្រយាហារស្រេច ទ្រង់បញ្ជាឲ្យរាជបុរសទាំងឡាយរែកសប្បិ ប្រេង ទឹកឃ្មុំ និងទឹកអំពៅជាដើម និងទឹកបានដែលជាកប្បិយច្រើនរយអំរែក ទ្រង់ទៅកាន់ វិហារ បង្អោនថ្វាយដល់សង្ឃ ថ្វាយបង្គំព្រះសាស្តា ហើយប្រថាប់គង់ ធ្វើ បដិសណ្ឋារៈជាមួយព្រះសាស្តាក្នុងទីសមគួរ នាចំណែកម្ខាង ។ ឯព្រះសាស្តា ប្រថាប់គង់ ត្រាស់ធម្មកថាដ៏ពីរោះដល់ស្តេចសក្យៈទាំងនោះ ។ ខណៈនោះ ភិក្ខុពួកខ្លះ កំពុងជូតសេនាសនៈ ពួកខ្លះ កំពុងរៀបគ្រែ និងតាំងជាដើម ឯសាមណេរទាំងឡាយ កំពុងចាំងស្មៅ ។ ក្នុងទីចែករបស់ ភិក្ខុដែលមកដល់ហើយក៏មាន ភិក្ខុដែលមកមិនទាន់ ដល់ក៏មាន ភិក្ខុដែលមកដល់ហើយ នឹងទទួលលាភជំនួសភិក្ខុដែលមិនទាន់ មកដល់ ក៏និយាយសំឡេងខ្លាំងឡើងថា សូមឲ្យដល់ពួកខ្ញុំ សូមឲ្យដល់ អាចារ្យរបស់ពួកខ្ញុំ សូមឲ្យដល់ឧបជ្ឈាយ៍របស់ពួកខ្ញុំ ។ ព្រះសាស្តា ទ្រង់ឮហើយ បានត្រាស់សួរព្រះអានន្ទថា ម្នាលអានន្ទ ពួកភិក្ខុធ្វើសំឡេងខ្លាំងអឺងកងនោះជានរណា ដូចគ្នានឹងអ្នកប្រមង់ដណ្តើមត្រី គ្នា ។ ព្រះថេរៈក្រាបទូលសេចក្តីនោះ ។