ជម្លោះភិក្ខុនគរកោសមី
គប្បីជ្រាបវិនិច្ឆ័យក្នុងបាលិលេយ្យសូត្រទី ៩ ដូចតទៅនេះ បទថា ចារិកំ បក្កាមិ សេចក្តីថា ក្នុងកាលដែលភិក្ខុក្រុងកោសម្ពីឈ្លោះគ្នា ថ្ងៃមួយ ទើបព្រះសាស្តា ទ្រង់នាំរឿងរបស់ព្រះបាទទីឃីតិកោសលមកហើយត្រ ាស់ទូន្មានដោយព្រះគាថាទាំងឡាយជាដើមថា ពិតមែន តាំងពីកាលណាមក ក្នុងលោកនេះ ពៀរ ទាំងឡាយ មិនរម្ងាប់ដោយពៀរហើយ ។ ថ្ងៃនោះ កាលភិក្ខុទាំងនោះ កំពុងប្រេះឆាគ្នា រាត្រីក៏ភ្លឺហើយ ក្នុងថ្ងៃទី ២ ព្រះមានព្រះភាគក៏ត្រាស់រឿងនោះដដែលទៀត ។ សូម្បីក្នុងថ្ងៃនោះ កាល ភិក្ខុទាំងនោះនៅទាស់ទែងគ្នាដូចដើមនៅឡើយ រាត្រីក៏ភ្លឺ ហើយក្នុងថ្ងៃទី ៣ ព្រះមានព្រះភាគក៏នៅតែសម្តែងរឿងនោះដដែលទៀត ។ ក្នុងកាលនោះ ភិក្ខុមួយរូប បានក្រាបទូលព្រះមានព្រះភាគយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមទ្រង់ធ្វើនូវការខ្វល់ខ្វាយតិច ព្យាយាមប្រកបការ នៅប្រថាប់ជាសុខក្នុងបច្ចុប្បន្នចុះ ខ្ញុំព្រះអង្គទាំងឡាយនឹងប្រាកដ ព្រោះជម្លោះ គ្នាគ្រានេះឯង ។ ព្រះសាស្តាទ្រង់ព្រះតម្រិះថា មោឃបុរសទាំងនេះ មានចិត្តត្រ ូវទោសប្រទូស្តហើយ តថាគតមិនអាចនឹងសម្រុះសម្រួលមោឃបុរសនេះ ឲ្យចុះសម្រុងគ្នាបានឡើយ ដូច្នេះហើយ ទ្រង់ត្រិះរិះថា ប្រយោជន៍អ្វីរបស់ តថាគតនឹងមោឃបុរសទាំងនេះ តថាគតនឹងចារិកទៅតែមួយព្រះអង្គឯង ។ ព្រះសាស្តា ទ្រង់ព្រះតម្រិះយ៉ាងនេះហើយ ពេលព្រឹកទ្រង់ជម្រះកាយ ស្រេចបាច់ហើយ ទើបយាងទៅបិណ្ឌបាត ក្នុងក្រុងកោសម្ពី ទ្រង់មិនបាន ហៅបុគ្គលណាម្នាក់ ឲ្យទៅតាមព្រះអង្គឡើយ ទ្រង់យាងទៅមួយព្រះអង្គឯង បុណ្ណោះ ទ្រង់ចារិកទៅមិនមានសម្លាញ់ជាគម្រប់ ២ ឡើយ ។ ព្រះថេរៈពោលបទនេះថា យស្មឹ អាវុសោ សមយេ ក៏ព្រោះលោក បានជ្រាបការយាងទៅរបស់ព្រះមានព្រះភាគទា