តិស្សសូត្រទី ២

ក្បាលទី 21 · ទំព័រ 856

ទ្រង់គង់នៅក្រុងសាវត្ថី ។ ក្នុងវត្ត ។ ក៏សម័យនោះឯង ព្រះតិស្សៈមានអាយុជាបុត្តនៃព្រះបិតុច្ឆា របស់ព្រះមានព្រះភាគ បាននិយាយប្រាប់ ភិក្ខុទាំងឡាយជាច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំ ដូចជាសត្វដែលធ្វើនូវរសផ្អែម ( មានឃ្មុំជាដើម ) ទិសទាំងឡាយ មិន ប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយមិនភ្លឺដល់ខ្ញុំ ដ្បិតថីនមិទ្ធៈគ្របសង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈផង ខ្ញុំមានសេចក្តីសង្ស័យក្នុងធម៌ទាំងឡាយផង ។ លំដាប់នោះ ភិក្ខុទាំងឡាយច្រើនរូប ចូលទៅគាល់ព្រះមាន ព្រះភាគ លុះចូលទៅដល់ ថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទី សមគួរ ។ លុះភិក្ខុអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក៏ក្រាបបង្គំទូលព្រះ មានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ព្រះតិស្សៈមានអាយុ ជា បុត្តនៃព្រះបិតុច្ឆារបស់ព្រះមានព្រះភាគ និយាយប្រាប់ភិក្ខុទាំងឡាយច្រើនរូប យ៉ាងនេះថា ម្នាលអាវុសោ កាយរបស់ខ្ញុំដូចជាសត្វដែលធ្វើនូវរសផ្អែម ទិស ទាំងឡាយ មិនប្រាកដដល់ខ្ញុំ ធម៌ទាំងឡាយមិនភ្លឺដល់ខ្ញុំ ដ្បិតថីនមិទ្ធៈគ្រប សង្កត់ចិត្តរបស់ខ្ញុំ ខ្ញុំមិនត្រេកអរនឹងប្រព្រឹត្តព្រហ្មចរិយៈផង ខ្ញុំមានសេចក្តី សង្ស័យក្នុងធម៌ទាំងឡាយផង ។ លំដាប់នោះ ព្រះមានព្រះភាគ ត្រាស់ហៅ ភិក្ខុមួយរូបមកថា ម្នាលភិក្ខុ អ្នកចូរចូលមកអាយ អ្នកចូរហៅតិស្សភិក្ខុតាម ពាក្យតថាគតថា ម្នាលអាវុសោតិស្សៈ ព្រះសាស្តាត្រាស់ហៅលោក ។ ភិក្ខុ នោះទទួលព្រះពុទ្ធដីកា របស់ព្រះមានព្រះភាគថា ព្រះករុណាព្រះអង្គ ហើយ