អដ្ឋកថា យមកសូត្រទី ៣
គប្បីជ្រាបវិនិច្ឆ័យក្នុងយមកសូត្រទី ៣ ដូចតទៅនេះ បទថា ទិដ្ឋិគតំ សេចក្តីថា បើយមកភិក្ខុនោះ គប្បីមានគំនិតយ៉ាងនេះថា សង្ខារ ទាំងឡាយកើតឡើង និងរលត់ទៅ ការប្រព្រឹត្តិទៅនៃសង្ខារនោះឯង ដែល មិនប្រព្រឹត្តទៅ មានគំនិតដូចពោលមកនេះ មិនទាន់គួរដល់ទិដ្ឋិ តែគួរជា ញាណដែលត្រាច់ទៅក្នុងពាក្យទូន្មាន ។ តែព្រោះព្រះយមកភិក្ខុនោះ មានការគិតយ៉ាងនេះថា សត្វដាច់សូន្យ សត្វវិនាស ដូច្នោះ ទើបការគិតនោះជាទិដ្ឋិ ។ បទថា ថាមសា បរាមាសា សេចក្តីថា ដោយកម្លាំងរបស់ទិដ្ឋិ និង ដោយការបបោសអង្អែលដោយទិដ្ឋិ ។ បទថា យេនាយស្មា សារីបុត្តោ សេចក្តីថា កាលបច្ចន្តជនបទកើត ចលាចល អាជាធរដែលមិនអាចបង្រ្កាបឲ្យរាបទាបបាន ទើបទៅរកសេនាបតី ឬបើមិនដូច្នោះ ក៏ទៅគាល់ព្រះរាជា យ៉ាងណា កាលព្រះថេរៈនោះចុះស៊ប់ ដោយអំណាចទិដ្ឋិ ភិក្ខុទាំងនោះ មិនអាចហាមប្រាមលោកបាន ទើបនាំគ្នា ចូលទៅរកព្រះសារីបុត្រ ដែលជាធម្មសេនាបតីរបស់ព្រះធម្មរាជាដល់លំនៅ ។ បទថា ឯវំ ខ្វាហំ សេចក្តីថា យមកភិក្ខុមិនអាចនឹងពោលឲ្យពេញមាត់ ចំពោះមុខព្រះសារីបុត្រ ដូចដែលពោលក្នុងសម្នាក់ភិក្ខុទាំងនោះបានទេ ទើប ពោលដោយបេះដូងក្រៀមក្រំថា ឯវំ ខ្វាហំ ដូច្នេះ ។ ក្នុងវគ្គនេះ ព្រះសារីបុត្រ បានពោលឧបមាប្រៀបធៀបោដូច្នេះថា នែ អាវុសោ លោកសម្គាល់សេចក្តីនោះដូចម្តេច ។ ព្រះថេរៈបានស្តាប់ពាក្យរបស់យមកភិក្ខុនោះដូច្នេះហើយ គិតថា ភិក្ខុនេះ មិនឃើញទោសក្នុងលទ្ធិរបស់ខ្លួន អញនឹងធ្វើទោសនោះឲ្យប្រាកដដល់លោក ដោយការសម្តែងធម៌ ដូច្នេះហើយ ផ្តើមទេសនាដែលមានបរិវដ្តៈ ៣ ។ សួរថា ព្រោះហេតុអ្វី ទើបព្រះសារីបុត្រផ្តើមពាក្យនេះថា អាវុសោយមកៈ លោកសម្គាល់សេចក្តីនោះដូចម្តេច លោកពិចារណាឃើញ