អនុរាធសូត្រទី ៤
សម័យមួយ ព្រះមានព្រះភាគ ទ្រងគង់នៅក្នុងកូដាគារសាលា នាមហាវ័ន ជិតក្រុងវេសាលី ។ សម័យនោះឯង ព្រះអនុរាធមាន អាយុ នៅក្នុងអរញ្ញកុដិ ក្នុងទីជិតព្រះមានព្រះភាគ ។ គ្រានោះ ពួកបរិព្វាជក ជាអន្យតិរ្ថិយច្រើនរូប ចូលទៅរកព្រះអនុរាធមានអាយុ លុះចូលទៅដល់ ក៏ ធ្វើសេចក្តីរីករាយ ជាមួយព្រះអនុរាធមានអាយុ លុះបញ្ចប់ពាក្យគួររីករាយ នឹងពាក្យគួររពឫកហើយ ក៏អង្គុយក្នុងទីសមគួរ ។ លុះបរិព្វាជក ជាអន្យតិរ្ថិយអម្បាលនោះ អង្គុយក្នុងទីសមគួរហើយ ក៏និយាយនឹងព្រះអនុរាធមាន អាយុដូច្នេះថា ម្នាលអាវុសោអនុរាធ ព្រះតថាគតណា ជាបុរសឧត្តម ជា បុរសដ៏ខ្ពង់ខ្ពស់ ដល់នូវតំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្ត នូវសត្វនោះ តែងបញ្ញត្តក្នុងស្ថាន ៤ នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន សត្វស្លាប់ទៅមិនកើតទៀតក៏មាន សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀត ខ្លះក៏មាន សត្វស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។ កាលបើពួកបរិព្វាជក ជាអន្យតិរ្ថិយ ពោលយ៉ាងនេះហើយ ព្រះអនុរាធមាន អាយុ ក៏និយាយនឹងពួកបរិព្វាជក ជាអន្យតិរ្ថិយទាំងនោះ ដូច្នេះថា ម្នាល អាវុសោ ព្រះតថាគតណា ជាបុរសដ៏ឧត្តម ជាបុរសដ៏ខ្ពង់ខ្ពស់ ដល់នូវ តំណែងដ៏ខ្ពង់ខ្ពស់ ព្រះតថាគតនោះ កាលនឹងបញ្ញត្តនូវសត្វនោះ តែងបញ្ញត្តក ្រៅអំពីស្ថាន ៤ នេះថា សត្វស្លាប់ទៅកើតទៀតក៏មាន សត្វស្លាប់ទៅមិន កើតទៀតក៏មាន សត្វស្លាប់ទៅកើតទៀតខ្លះ មិនកើតទៀតខ្លះក៏មាន សត្វ ស្លាប់ទៅកើតទៀតក៏មិនមែន មិនកើតទៀតក៏មិនមែនក៏មាន ។