វក្កលិសូត្រទី ៥

ក្បាលទី 21 · ទំព័រ 887

សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់នៅក្នុងវត្តវេឡុវ័ន ជាកលន្ទកនិវាបស្ថាន ជិតក្រុងរាជគ្រឹះ ។ សម័យនោះឯង ព្រះវក្កលិមាន អាយុ មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់ នៅក្នុងសាលា របស់ស្មូនឆ្នាំង ។ ព្រះវក្កលិមានអាយុ ក៏ហៅពួកភិក្ខុជាឧបដ្ឋាកមកថា ម្នាល អាវុសោទាំងឡាយ ចូរអ្នកទាំងឡាយមក ចូរអ្នកទាំងឡាយចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ចូរថ្វាយបង្គំព្រះបាទារបស់ព្រះមាន ព្រះភាគដោយត្បូង តាមពាក្យរបស់ខ្ញុំថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុ ឈ្មោះថាវក្កលិមានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់ លោក ថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគដោយត្បូង ហើយអ្នកទាំងឡាយ ចូរពោល យ៉ាងនេះទៀតថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគ ស្តេចទៅរក ភិក្ខុឈ្មោះវក្កលិ ដោយសេចក្តីអនុគ្រោះ ។ ភិក្ខុអម្បាលនោះ ទទួល ពាក្យរបស់ព្រះវក្កលិមានអាយុថា ករុណា អាវុសោ ហើយចូលទៅគាល់ ព្រះមានព្រះភាគ លុះចូលទៅដល់ហើយ ។ បេ ។ ក៏ក្រាបបង្គំទូលព្រះមាន ព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន ភិក្ខុឈ្មោះវក្កលិមានអាពាធ ដល់ នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់ លោកថ្វាយបង្គំព្រះបាទាព្រះមានព្រះភាគ ដោយត្បូង មួយទៀត លោកពោលយ៉ាងនេះថា បពិត្រព្រះអង្គដ៏ចម្រើន សូមព្រះមានព្រះភាគស្តេចទៅរកព្រះវក្កលិ ដោយសេចក្តីអនុគ្រោះ ។ ព្រះមាន ព្រះភាគ ទ្រង់ទទួលដោយតុណ្ហីភាព ។ លំដាប់នោះ ព្រះមានព្រះភាគទ្រង់ស្បង់ប្រដាប់បាត្រ និង ចីវរហើយ ទ្រង់ស្តេចទៅរកព្រះវក្កលិមានអាយុ ។ ព្រះវក្កលិមានអាយុ បានឃើញព្រះមានព្រះភាគ កំពុងស្តេចមកអំពីចម្ងាយ លុះឃើញហើយ ក៏ សម្តែងកិរិយាតតេះតតះលើគ្រែ ។ ទើបព្រះមានព្រះភាគត្រាស់ន