អដ្ឋកថា វក្កលិសូត្រទី ៥

ក្បាលទី 21 · ទំព័រ 897

គប្បីជ្រាបវិនិច្ឆ័យក្នុងវក្កលិសូត្រទី ៥ ដូចតទៅនេះ បទថា កុម្ភការនិវេសនេ ប្រែថា ក្នុងរោងនាយស្មូនឆ្នាំង បានឮមកថា ព្រះថេរៈ ចេញវស្សា បវារណាហើយ បានធ្វើដំណើរមកដើម្បីគាល់ព្រះមានព្រះភាគ លោកកើតអាពាធធ្ងន់តាមផ្លូវ មកដល់ពាក់កណ្តាលនគររាជគ្រឹះ ជើងទាំង ២ ក៏ឈានលែងរួច ខណៈនោះ ពួកអ្នកស្រុកប្រើវមានលក្ខណៈដូចគ្រែតូច សែងលោកទៅទុកក្នុងរោងនាយស្មូនឆ្នាំង រោងនោះ ក៏ជារោងដែលធ្វើការ របស់ជាងឆ្នាំងទាំងនោះ មិនមែនជារោងដែលគេស្នាក់អាស្រ័យ ទើបព្រះ សង្គីតិកាចារ្យសំដៅយករោងនោះ ពោលថា កុម្ភការនិវេសនេ វិហរតិ ដូច្នេះ ។ បទថា ពាឡគិលានោ គឺជំងឺខ្លាំងទៅជាលំដាប់ ។ បទថា សមព្ចោបិ សេចក្តីថា ព្រះវក្កលិត្ថេរសម្តែងការ ឱនលំទោន គឺគោរពដល់ព្រះមានព្រះភាគ ដោយការកម្រើកកាយទួទៅ ។ បានឮថា ភិក្ខុមានវស្សាតិចជាង ឃើញភិក្ខុមានវស្សាចាស់ជាង សូម្បី ខ្លួនឯងឈឺធ្ងន់ ក៏ត្រូវសម្តែងការកោតក្រែង ដោយការក្រោកឡើង នេះជា ទំនៀម តែភិក្ខុដែលមានវស្សាចាស់ជាងនោះ ក៏ត្រូវប្រាប់លោកថា កុំក្រោក ឡើងឡើយ ។ បទថា សន្តិមានិ អាសនានិ សេចក្តីថា ក្នុងសម័យពុទ្ធកាល ក្នុង លំនៅរបស់ភិក្ខុសូម្បីមួយរូប ក៏ត្រូវក្រាលអាសនៈដើម្បីទទួលដូចគ្នា ព្រោះថា បើព្រះសាស្តាយាងមកសោត នឹងបានប្រថាប់គង់លើអាសនៈនោះ ។ ដោយហោច បើមិនមានអាសនៈ ក៏រៀបចំបន្ទះក្តារ ឬកម្រាលស្លឹកឈើ ក៏ត្រូវក្រាល ។ បទថា ខមនីយំ យាបនីយំ សេចក្តីថា ព្រះមានព្រះភាគត្រាស់សួរថា អ្នកអត់ធន់បានដែរឬ គឺអ្នកអាចអ់ធន់នូវសេចក្តីទុក្ខ ឬកម្រើកឥរិយាបថបាន ដែរឬ ។ បទថា បដិក្កមន្តិ ប្រែថា ទ្រុឌទ្រោមចុះ ។ បទថា អភិក្កមន្តិ ប្រែថា កម្រើក គឺកាន់តែធ្ងន់ឡើង ។ បទថា បដិក្កមោសានំ ស