ខេមកសូត្រទី ៧

ក្បាលទី 21 · ទំព័រ 907

សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើនរូប នៅក្នុងឃោសិតារាម ជិតក្រុងកោសម្ពី ។ សម័យនោះឯង ព្រះខេមកៈមានអាយុ នៅក្នុង ពទរិការាម មានអាពាធ ដល់នូវសេចក្តីទុក្ខ មានជំងឺជាទម្ងន់ ។ គ្រានោះ ភិក្ខុទាំងឡាយ ជាថេរៈ ចេញអំពីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយហៅព្រះ ទាសកៈមានអាយុមកថា អាវុសោទាសកៈ ចូរលោកមកអាយ ចូរលោក ទៅរកខេមកភិក្ខុ លុះចូលទៅដល់ហើយ ចូរប្រាប់ខេមកភិក្ខុយ៉ាងនេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរលោកយ៉ាងនេះថា អាវុសោ អ្នក ល្មមអត់ធនបានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅបានខ្លះឬ ទុក្ខវេទនាធូរថយ មិន ចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើនឡើងទេឬ ។ ព្រះទាសកៈមាន អាយុ ទទួលស្តាប់ពាក្យរបស់ភិក្ខុទាំងឡាយជាថេរៈថា ករុណា អាវុសោ ហើយចូលទៅរកព្រះខេមកៈមានអាយុ លុះចូលទៅដល់ហើយ ក៏ពោលនឹង ព្រះខេមកៈមានអាយុដូច្នេះថា អាវុសោខេមកៈ ព្រះថេរៈទាំងឡាយ សួរ លោកយ៉ាងនេះថា អាវុសោ អ្នកល្មមអត់ធន់បានខ្លះឬ អ្នកល្មមប្រព្រឹត្តទៅ បានខ្លះឬ ទុក្ខវេទនាធូរថយ មិនចម្រើនឡើង ការធូរថយប្រាកដ មិនចម្រើន ឡើងទេឬ ។ ព្រះខេមកៈពោលថា អាវុសោ ខ្ញុំអត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្ត ទៅមិនបាន ទុក្ខវេទនារបស់ខ្ញុំចម្រើនឡើងខ្លាំងណាស់ មិនធូរថយទេ សេចក្តី ចម្រើនប្រាកដឡើង មិនធូរថយទេ ។ លំដាប់នោះ ព្រះទាសកៈមានអាយុ ចូលមករកភិក្ខុទាំងឡាយជាថេរៈវិញ លុះចូលមកដល់ហើយ ក៏ពោលនឹងភិក្ខុទាំងឡាយជាថេរៈ ដូច្នេះថា ម្នាលអាវុសោទាំងឡាយ ខេមកភិក្ខុពោលយ៉ាងនេះថា អាវុសោ ខ្ញុំ អត់ធន់មិនបានទេ ខ្ញុំប្រព្រឹត្តទៅមិនបានទេ ទុក្ខវេទនារបស់ខ្ញុំចម្រើនឡើង ខ្លាំងណាស់ មិនធូរថយទេ សេចក្តីចម្រើនប្រាកដឡើង មិនធូរថយទេ ។ ភិក្ខុទាំងឡាយជាថេរៈ ពោលថា អាវុសោ