ឆន្នសូត្រទី ៨
សម័យមួយ ភិក្ខុទាំងឡាយ ជាថេរៈច្រើនរូប នៅក្នុង ឥសិបតនមិគទាវ័ន ជិតក្រុងពារាណសី ។ គ្រានោះឯង ព្រះឆន្នៈមានអាយុ ចេញអំពីទីសម្ងំក្នុងសាយ័ណ្ហសម័យ ហើយកាន់កូនសោ ដើរចេញពីវិហារ មួយ ចូលទៅកាន់វិហារមួយ និយាយនឹងភិក្ខុទាំងឡាយជាថេរៈដូច្នេះថា សូម ព្រះថេរៈទាំងឡាយមានអាយុ ទូន្មានខ្ញុំករុណា សូមព្រះថេរៈទាំងឡាយ មាន អាយុ ប្រៀនប្រដៅខ្ញុំករុណា សូមព្រះថេរៈទាំងឡាយមានអាយុ ធ្វើធម្មីកថា ដល់ខ្ញុំករុណា សមគួរតាមធម៌ ដែលខ្ញុំករុណាល្មមយល់បាន ។ កាលដែលព្រះឆន្ននិយាយយ៉ាងនេះហើយ ភិក្ខុទាំងឡាយជា ថេរៈ និយាយនឹងព្រះឆន្នៈមានអាយុដូច្នេះថា អាវុសោឆន្នៈ រូបមិនទៀង វេទនាមិនទៀង សញ្ញាមិនទៀង សង្ខារទាំងឡាយមិនទៀង វិញ្ញាណមិន ទៀង ។ រូបជាអនត្តា ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណ ជាអនត្តា សង្ខារទាំងឡាយទាំងពួងមិនទៀង ធម៌ទាំងឡាយទាំងពួង ជា អនត្តា ។ លំដាប់នោះ ព្រះឆន្នៈមានអាយុ មានសេចក្តីត្រិះរិះដូច្នេះថា អាត្មា អញក៏មានសេចក្តីត្រិះរិះយ៉ាងនេះដែរថា រូបមិនទៀង ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង ។ រូបជាអនត្តា ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណជាអនត្តា សង្ខារទាំងឡាយទាំងពួងមិនទៀង ធម៌ទាំងឡាយទាំងពួងជាអនត្តាដែរ ប៉ុន្តែចិត្តរបស់អញ មិនស្ទុះ មិនជ្រះថ្លា មិនតម្កល់ខ្ជាប់ មិនបង្អោនទៅរកព្រះនិព្វាន ដែលមានអាការរម្ងាប់នូវសង្ខារ ទាំងពួង ជាទីរលាស់ចេញនូវឧបធិទាំងពួង ជាទីអស់ទៅនៃតណ្ហា ជាទ ប្រាសចាកតម្រេក ជាទីរលត់ទេ ទើបសេចក្តីតក់ស្លុត សេចក្តីប្រកាន់មាំ ក៏ កើតឡើង ចិត្តរបស់អញក៏ត្រឡប់គិតថា អ្វីហ្ន៎ ជាខ្លួនរបស់អញអេះ ។