អដ្ឋកថា ឆន្នសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងឆន្នសូត្រទី ៨ ដូចតទៅនេះ បទថា អាយស្មា ឆន្នោ បានដល់ ព្រះឆន្នត្ថេរដែលកើតក្នុងថ្ងៃតែមួយ ជាមួយនឹង ព្រះតថាគត ក្នុងថ្ងៃដែលព្រះសាស្តាចេញមហាភិន្រេស្កមណ៍ ក៏ជាប់តាមទៅ ដែរ ក្នុងកាលតមក បានបព្វជ្ជាក្នុងសម្នាក់ព្រះសាស្តាហើយ បែរជាមាន ប្រក្រតីវាយឫកស្មើយ៉ាងនេះថា ព្រះពុទ្ធជារបស់អញ ព្រះធម៌ជារបស់អញ ទ្រគោះបោះបោកដល់សព្រហ្មចារីដោយផរុសវាចា ។ បទថា អបបុរណំ អាទាយ គឺកាន់យកកូនសោ ។ បទថា វិហារេន វិហារំ ឧបសង្កមិត្វា សេចក្តីថា ចូលទៅកាន់វិហារ មួយ ចេញអំពីវិហារនោះហើយ ក៏ចូលទៅកាន់វិហារដទៃ ចេញអំពីវិហារ ដទៃនោះហើយ ក៏ចូលទៅកាន់វិហារដទៃមួយទៀត សរុបសេចក្តីថា ចេញពី វិហារនោះៗ ចូលទៅកាន់វិហារនោះ យ៉ាងនេះ ។ បទថា ឯតទវោច ឱវទន្តុ មំ សេចក្តីថា សួរថា ព្រោះហេតុអ្វី ទើប លោកទៅក្នុងវិហារនោះៗ ដោយភាពឧស្សាហ៍ច្រើនដល់ម្លេះ ហើយបានពោល ពាក្យនេះ ឆ្លើយថា ព្រោះលោកកើតការសង្វេគ ។ សេចក្តីពិត កាលព្រះសាស្តាទ្រង់រំលត់ខន្ធបរិនិព្វានហើយ ព្រះអានន្ទ បានទទួលមត់អំពីព្រះធម្មសង្គាហកត្ថេរទាំងឡាយ ទើបបានទៅកាន់ក្រុងកោសម្ពី ហើយបានដាក់ព្រហ្មទណ្ឌដល់ឆន្នភិក្ខុនោះ ។ កាលឆន្នភិក្ខុត្រូវដាក់ព្រហ្មទណ្ឌហើយ លោកក៏កើតក្តៅក្រហាយ រហូត សន្លប់ដួលចុះ កាលដឹងខ្លួនឡើង ទើបក្រោកទៅកាន់សម្នាក់ភិក្ខុមួយរូប ភិក្ខុ នោះក៏មិនព្រមនិយាយអ្វីជាមួយលោកសោះ លោកបានទៅកាន់សម្នាក់ភិក្ខុ ដទៃ សូម្បីភិក្ខុរូបនោះក៏មិនបានពោលស្តីអ្វីជាមួយលោកសោះ សរុបសេចក្តី ថា លោកត្រាច់ទៅពេញវត្តយ៉ាងនេះ ហើយក៏កើតសេចក្តីនឿយណាយ កាន់ បាត្រ និងចីវរ ទៅកាន់ក្រុងពារាណសី កើតសេចក្តីសង្វេគ ទើបទៅក្នុង វិហារនោះៗ ហើយបានពោលយ៉