រាហុលសូត្រទី ៩

ក្បាលទី 21 · ទំព័រ 929

ជិតក្រុងសាវត្ថី ។ គ្រានោះ ព្រះរាហុលមានអាយុ ចូលទៅ គាល់ព្រះមានព្រះភាគ លុះចូលទៅដល់ ក្រាបថ្វាយបង្គំព្រះមានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ ។ លុះព្រះរាហុលមានអាយុ អង្គុយក្នុងទីដ៏សម គួរហើយ បានក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន កាលបុគ្គលដឹងដូចម្តេច ឃើញដូចម្តេច ទើបមិនមានអនុស័យ គឺសេចក្តី ប្រកាន់អហង្ការ មមង្ការ ក្នុងកាយដែលប្រកបដោយវិញ្ញាណនេះផង ក្នុង និមិត្តគ្រប់ជំពូក ជាខាងក្រៅផង ។ ព្រះមានព្រះភាគត្រាស់ថា ម្នាលរាហុល រូបណាមួយជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី គ្រោតគ្រាត ក្តី ល្អិតក្តី ថោកទាបក្តី ឧត្តមក្តី ឬរូបណាមានក្នុងទីឆ្ងាយ ក្នុងទីជិត បុគ្គល ឃើញនូវរូបទាំងអស់នុ៎ះ ដោយប្រាជ្ញាដ៏ប្រពៃតាមសេចក្តីពិតយ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់ឡើយ ។ វេទនា ណានីមួយ ។ សញ្ញាណានីមួយ ។ សង្ខារទាំងឡាយណានីមួយ ។ វិញ្ញាណ ណានីមួយជាអតីត អនាគត បច្ចុប្បន្ន ខាងក្នុងក្តី ខាងក្រៅក្តី ។ បេ ។ បុគ្គល ឃើញនូវវិញ្ញាណទាំងអស់នោះ ដោយប្រាជ្ញាដ៏ប្រពៃតាមសេចក្តីពិត យ៉ាង នេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញ ឡើយ ។ ម្នាលរាហុល កាលបុគ្គលដឹងយ៉ាងនេះ ឃើញយ៉ាងនេះ ទើបមិន មានអនុស័យ គឺសេចក្តីប្រកាន់អហង្ការ មមង្ការ ក្នុងកាយដែលប្រកបដោយ វិញ្ញាណនេះផង ក្នុងនិមិត្តគ្រប់ចំពូកជាខាងក្រៅផង ។