នទីសូត្រទី ១
ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹងជាប់មកអំពីកំពូលភ្នំ មានប្រក្រតីនាំសំណាត់ហូរចុះមក ហូរទៅកាន់ ទីឆ្ងាយ មានខ្សែទឹករហ័ស ប្រសិនបើមានត្រែងដុះនៅព្ធដ៏ឆ្នេរទាំងពីរ នៃ ស្ទឹងនោះ ត្រែងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវដុះ នៅ ស្បូវទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្មៅដំណេក ទន្សាយដុះនៅ ស្មៅដំណេកទន្សាយទាំងនោះ នឹងសំយុងចុះទៅរកស្ទឹងនោះ ប្រសិនបើមានស្បូវរណ្តាស់ដុះនៅ ស្បូវរណ្តាស់ទាំងនោះ នឹងសំយុងចុះទៅរក ស្ទឹងនោះ ប្រសិនបើមានឈើដុះនៅ ឈើទាំងនោះ នឹងសំយុងចុះទៅរក ស្ទឹងនោះ កាលបើមានបុរស អណ្តែតទៅតាមខ្សែទឹកស្ទឹងនោះ ទុកជាចាប់ កាន់ត្រែងក្តី ត្រែងនោះក៏ដេកទៅ បុរសនោះ នឹងដល់នូវសេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនុ៎ះជាហេតុ ។ ទុកជាចាប់កាន់ស្បូវក្តី ។ ទុក ជាចាប់កាន់ស្មៅដំណេកទន្សាយក្តី ។ ទុកជាចាប់កាន់ស្បូវរណ្តាស់ក្តី ។ ទុក ជាចាប់កាន់ដើមឈើក្តី ឈើទាំងនោះក៏ដេកទៅ បុរសនោះ នឹងដល់នូវ សេចក្តីមិនចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនដែលមិនចេះដឹង មិនបានឃើញពួក ព្រះអរិយៈ មិនឈ្លាសវៃក្នុងអរិយធម៌ មិនសិក្សាក្នុងអរិយធម៌ មិនបាន ឃើញពួកសប្បុរស មិនឈ្លាសក្នុងសប្បុរិសធម៌ មិនបានសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូបថាជាខ្លួន ឃើញនូវខ្លួនថាមានរូបខ្លះ ឃើញ មានរូបថាមានក្នុងខ្លួនខ្លះ ឃើញនូវខ្លួនថាមានក្នុងខ្លួនខ្លះ រូបនោះ របស់បុថុជ្ជននោះ រមែងរលុបរលាយទៅ បុថុជ្ជននោះ ក៏ដល់នូវសេចក្តីមិន ចម្រើន និងសេចក្តីវិនាស ព្រោះដំណើរនោះជាហេតុ ។