បុប្ផសូត្រទី ២

ក្បាលទី 21 · ទំព័រ 936

ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ តថាគតមិនដែលពោលទាស់នឹងសត្វលោកទេ ។ ម្នាលភិក្ខុទាំងឡាយ តែ សត្វលោកតែងពោលទាស់នឹងតថាគត ។ ម្នាលភិក្ខុទាំងឡាយ បុគ្គលជាធម្មវា ទី រមែងមិនពោលទាស់នឹងបុគ្គលនីមួយក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ របស់ណាដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក តថាគត ក៏ពោលនូវរបស់នោះ ថាមិនមានដែរ ។ ម្នាលភិក្ខុទាំងឡាយ របស់ណា ដែលបណ្ឌិតសន្មតហើយថា មានក្នុងលោក តថាគតក៏ពោលនូវរបស់នោះ ថា មានដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវរបស់ណាថា មិនមាន ចុះរបស់នោះដូចម្តេច ដែលបណ្ឌិតសន្មតហើយថា មិនមានក្នុងលោក ។ ម្នាល ភិក្ខុទាំងឡាយ រូបដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែល បណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគតក៏ពោលនូវរូបនោះថា មិនមាន ដែរ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មិនមានក្នុងលោក តថាគតក៏ពោលនូវវិញ្ញាណនោះថា មិនមានដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវរបស់ណាថា មិនមានរបស់នោះឯង ក៏បណ្ឌិតសន្មតថា មិនមានក្នុងលោកដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវរបស់ណា ថា មាន ចុះរបស់នោះដូចម្តេច ដែលបណ្ឌិតសន្មតថា មានក្នុងលោក ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិត សន្មតថាមានក្នុងលោក តថាគតក៏ពោលនូវរូបនោះថា មានដែរ ។ វេទនា ។ សញ្ញា ។ សង្ខារទាំងឡាយ ។ វិញ្ញាណមិនទៀង ជាទុក្ខ ប្រែប្រួលជាធម្មតា ដែលបណ្ឌិតសន្មតថា មានក្នុងលោក តថាគតក៏ពោលនូវវិញ្ញាណ នោះថា មានដែរ ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវរបស់ណាថា មាន របស់នោះឯង ក៏បណ្ឌិតសន្មតថា មានក្នុងលោក