ផេណបិណ្ឌូបមសូត្រទី ៣
សម័យមួយ ព្រះមានព្រះភាគ ទ្រង់គង់ទៀបឆ្នេរនៃស្ទឹងគង្គា ជិតក្រុងអយុធ្យា ។ ក្នុងទីនោះ ព្រះមានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយ មកថា ម្នាលភិក្ខុទាំងឡាយ ដូចជាស្ទឹងគង្គានេះ បន្សាត់ទៅ នូវដុំនៃពពុះទឹក ដ៏ធំ បុរសមានភ្នែកក្រឡេកមើលឃើញដុំ នៃពពុះទឹកនោះហើយ ពិចារណា ដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណាដោយ ឧបាយ ដុំនៃពពុះទឹកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជារបស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុងដុំនៃពពុះទឹក ដូចម្តេចបាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ រូបណានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ រូបណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុក្រឡេក មើលឃើញរូបនោះ ពិចារណាដោយឧបាយ កាលបើភិក្ខុនោះ ក្រឡេកមើលឃើញ ពិចារណាដោយឧបាយ រូបនោះក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជា របស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមាន ក្នុងរូបដូចម្តេចបាន ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ ដូចជាភ្លៀងមានតំណក់ដ៏ថ្លោស បង្អុរ ចុះមកក្នុងសរទសម័យ ឯក្រពេញទឹកតែងកើតឡើងក្នុងទឹកផង បែកធ្លាយ ទៅក្នុងទឹកផង បុរសមានភ្នែកក្រឡេកមើលឃើញក្រពេញទឹកនោះ ពិចារណាដោយឧបាយ កាលបើបុរសនោះ ក្រឡេកមើលឃើញ ពិចារណា ដោយឧបាយ ក្រពេញទឹកនោះ ក៏ប្រាកដជារបស់សោះសូន្យ ប្រាកដជា របស់ទទេ ប្រាកដជារបស់មិនមានខ្លឹម ម្នាលភិក្ខុទាំងឡាយ ខ្លឹមនឹងមានក្នុង ក្រពេញទឹកដូចម្តេចបាន យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ វេទនានីមួយ ជាអតីត អនាគត បច្ចុប្បន្ន ។ បេ ។ វេទនាណា ក្នុងទីឆ្ងាយក្តី ក្នុងទីជិតក្តី ភិក្ខុតែងក្រឡេកមើលឃើញវេទនានោះ ពិចារណាដោយឧបាយ កាលបើ ភិក្ខុនោះក្រឡេកមើលឃើញ