គោមយបិណ្ឌសូត្រទី ៤

ក្បាលទី 21 · ទំព័រ 953

ជិតក្រុងសាវត្ថី ។ គ្រានោះ ភិក្ខុ ១ រូប ។ បេ ។ លុះភិក្ខុ នោះ អង្គុយក្នុងទីដ៏សមគួរហើយ ក៏ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ចម្រើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួចមាន ដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិន ប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន សញ្ញាណា ។ បេ ។ សញ្ញា នោះបន្តិចបន្តួច មានដែរ ។ បពិត្រព្រះអង្គដ៏ចម្រើន សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន វិញ្ញាណ ណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរឬ ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ ។ ម្នាលភិក្ខុ វេទនា នោះបន្តិចបន្តួច មិនមានទេ ។ សញ្ញានោះ បន្តិចបន្តួច ។ សង្ខារនោះ បន្តិចបន្តួច ។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច ( មិន មានទេ ) ។ គ្រានោះ ព្រះមានព្រះភាគ យកព្រះហស្តទៅចាប់ដុំអាចម៍