នខសិខាសូត្រទី ៥
ក្បាលទី 21 · ទំព័រ 963
ជិតក្រុងសាវត្ថី ។ ក្នុងវត្ត ។ លុះភិក្ខុនោះអង្គុយក្នុងទីដ៏ សមគួរហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន រូបណាដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹង ដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ ។ បពិត្រ ព្រះអង្គដ៏ចម្រើន វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ បន្តិចបន្តួច មានដែរឬ ។ បពិត្រព្រះអង្គដ៏ចម្រើន សញ្ញានោះ បន្តិចបន្តួច មានដែរឬ ។ បេ ។ សង្ខារណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹង ដដែល ស្មើដោយសស្សតិវត្ថុ សង្ខារនោះ បន្តិចបន្តួច មានតែឬ ។