អដ្ឋកថា នខសិខាសូត្រទី ៥
បពិត្រព្រះអង្គដ៏ចម្រើន វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួល ទៅជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិច បន្ទួច មានដែរឬ ។ ម្នាលភិក្ខុ រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួល ជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មិនមានទេ ។ ម្នាលភិក្ខុ វេទនានោះ បន្តិចបន្តួច មិនមានទេ ។ សញ្ញានោះ បន្តិចបន្តួច ។ សង្ខារនោះ បន្តិចបន្តួច ។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មិនមានទេ ។ គ្រានោះ ព្រះមានព្រះភាគ ទ្រង់ចូកអាចម៍ដីបន្តិចដោយ ចុងព្រះនខា ហើយទ្រង់មានព្រះពុទ្ធដីកានឹងភិក្ខុនោះ ដូច្នេះថា ម្នាលភិក្ខុ រូប ណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះសូម្បីប៉ុនអាចម៍ដីនេះ មិនមានទេ ។ ម្នាលភិក្ខុ ប្រសិនបើរូបប៉ុណ្ណេះជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា នឹង មានហើយ ការអប់រំព្រហ្មចរិយៈនេះ មិនប្រាកដដើម្បីអស់ទៅនៃទុក្ខ ដោយ ប្រពៃឡើយ ។ ម្នាលភិក្ខុ ព្រោះរូបប៉ុណ្ណេះ ជារបស់ទៀងទាត់ ឋិតថេរ មិនប្រែប្រួលទៅជាធម្មតា មិនមាន បានជាការអប់រំព្រហ្មចរិយៈ ប្រាកដ ដើម្បីអស់ទៅនៃទុក្ខ ដោយប្រពៃបាន ។ ម្នាលភិក្ខុ វេទនាណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វេទនានោះ សូម្បីប៉ុនអាចម៍ដីមិនមានទេ ។