អដ្ឋកថា សុទ្ធិកសូត្រទី ៦

ក្បាលទី 21 · ទំព័រ 966

ជិតក្រុងសាវត្ថី ។ ក្នុងវត្ត ។ លុះភិក្ខុនោះ អង្គុយក្នុងទីដ៏ សមគួរហើយក៏ ក្រាបបង្គំទូលព្រះមានព្រះភាគដូច្នេះថា បពិត្រព្រះអង្គដ៏ ចម្រើន រូបណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹង ដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួច មានដែរឬ ។ បពិត្រ ព្រះអង្គដ៏ចម្រើន វេទនាបន្តិចបន្តួច មានដែរឬ ។ សញ្ញាបន្តិចបន្តួច ។ សង្ខារ បន្តិចបន្តួច ។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច មានដែរ ឬ ។ ម្នាលភិក្ខុ រូបណាដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅនឹងដដែល ស្មើដោយសស្សតិវត្ថុ រូបនោះ បន្តិចបន្តួចមិនមានទេ ។ ម្នាលភិក្ខុ វេទនាបន្តិចបន្តួចមិនមានទេ ។ សញ្ញាបន្តិចបន្តួច ។ សង្ខារបន្តិច បន្ទួច ។ វិញ្ញាណណា ដែលទៀងទាត់ ឋិតថេរ មិនប្រែប្រួលជាធម្មតា ឋិតនៅ នឹងដដែល ស្មើដោយសស្សតិវត្ថុ វិញ្ញាណនោះ បន្តិចបន្តួច ( មិនមាន ទេ ) ។