គទ្ទុលពទ្ធសូត្រទី ៧
សាមុទ្ទកសូត្រទី ៦ ព្រះមានព្រះភាគត្រាស់ហើយ តាមអធ្យាស្រ័យ របស់បុគ្គលដែលត្រាស់ដឹង ដោយប្រការនោះ ។ ជិតក្រុងសាវត្ថី ។ ក្នុងវត្ត ។ ម្នាលភិក្ខុទាំងឡាយ សង្សារ នេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើមរបស់សត្វទាំងឡាយ ដែលមានអវិជ្ជាជាគ្រឿងបិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់ រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យដែលត្រូវ មហាសមុទ្ររីងស្ងួត មិនមានសល់នៅ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វ ដែលមានអវិជ្ជាជាគ្រឿងបិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់ រង្គាត់ទៅ តថាគតមិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខបានឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ មានសម័យដែលស្តេចភ្នំឈ្មោះសិនេរុ ត្រូវភ្លើងឆេះ វិនាសទៅ មិនមានសល់នៅ ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមាន អវិជ្ជាជាគ្រឿង បិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគតមិន ពោលថា ធ្វើនូវទំបំផុតនៃទុក្ខបានឡើយ ។ ម្នាលភិក្ខុទាំងឡាយ មានសម័យ ដែលមហាប្រឹថពីត្រូវភ្លើងឆេះ វិនាសទៅ មិនមានសល់នៅ ។ ម្នាលភិក្ខុ ទាំងឡាយ ពួកសត្វដែលមានអវិជ្ជាជាគ្រឿងបិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់រង្គាត់ទៅ តថាគតមិនពោលថា ធ្វើនូវទីបំផុតនៃទុក្ខ បានឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែដែលគេចងដោយដង ដោយ ចងខ្ជាប់នឹងបង្គោល ឬសសរដ៏មាំ រមែងស្ទុះក្រឡឹង ដើរក្រឡឹងបង្គោល ឬ សសរនោះឯង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនជាអ្នកមិន ចេះដឹង មិនឃើញពួកព្រះអរិយៈ ។ បេ ។ មិនបានសិក្សាក្នុងសប្បុរិសធម៌ រមែងពិចារណាឃើញនូវរូប ថាជាខ្លួន ។