ទុតិយគទ្ទុលពទ្ធសូត្រទី ៨
ជិតក្រុងសាវត្ថី ។ ក្នុងវត្ត ។ ម្នាលភិក្ខុទាំងឡាយ សង្សារ នេះ មានទីបំផុតគេមិនអាចដឹងបាន គឺទីបំផុតខាងដើម របស់សត្វទាំងឡាយ ដែលមានអវិជ្ជាជាគ្រឿងបិទបាំង មានតណ្ហាជាចំណង អន្ទោលទៅ ត្រាច់ រង្គាត់ទៅ មិនប្រាកដឡើយ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាឆ្កែដែលគេចង ដោយដងដោយ ចងខ្ជាប់នឹងបង្គោល ឬសសរដ៏មាំ ប្រសិនបើឆ្កែនោះដើរទៅ រមែងដើរជិតបង្គោល ឬសសរនោះដដែល ប្រសិនបើឈរ រមែងឈរ ជិត បង្គោល ឬសសរនោះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិតបង្គោល ឬ សសរនោះដដែល ប្រសិនបើដេក រមែងដេកជិតបង្គោល ឬសសរនោះ ដដែល យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនអ្នកមិនចេះដឹង រមែង ពិចារណាឃើញនូវរូបថា នុ៎ះជារបស់អាត្មាអញ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួន របស់អាត្មាអញ ។ នូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារ ។ ពិចារណា ឃើញនូវវិញ្ញាណថា នុ៎ះជារបស់អាត្មាអញ ។ នុ៎ះជាអាត្មាអញ នុ៎ះជាខ្លួន របស់អាត្មាអញ ។ ប្រសិនបើបុគ្គលនោះដើរទៅ រមែងដើរទៅជិតឧបាទានក្ខន្ធទាំង ៥ នេះដដែល ប្រសិនបើឈរ រមែងឈរជិតឧបាទានក្ខន្ធទាំង ៥ នេះដដែល ប្រសិនបើអង្គុយ រមែងអង្គុយជិតឧបាទានក្ខន្ធទាំង ៥ នេះ ដដែល ប្រសិនបើដេក រមែងដេកជិតឧបាទានក្ខន្ធទាំង ៥ នេះដដែល ក៏យ៉ាង នោះឯង ។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ បុគ្គលក្នុងលោកនេះ គួរ ពិចារណានូវចិត្តរបស់ខ្លួនឲ្យរឿយៗ ថា ចិត្តនេះសៅហ្មងដោយរាគៈ ទោសៈ មោហៈ អស់កាលជាអង្វែង ។ ម្នាលភិក្ខុទាំងឡាយ ពួកសត្វដែលមានធម៌ជាគ្រឿងសៅហ្មង នៃចិត្ត រមែងជ្រោកជ្រាក ពួកសត្វដែលមានធម៌ជាគ្រឿងផូរផង់នៃចិត្ត រមែង បរិសុទ្ធ ។ ម្នាលភិក្ខុទាំងឡាយ រូបគំនូរ អ្នកទាំងឡាយបានឃើញហើយឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ រូប