អដ្ឋកថា ទុតិយគទ្ទុលពទ្ធសូត្រទី ៨
គប្បីជ្រាបវិនិច្ឆ័យក្នុងទុតិយគទ្ទូលសូត្រទី ៨ ដូចតទៅនេះ បទថា តស្មា សេចក្តីថា ព្រោះពាលបុថុជ្ជនជាប់នៅក្នុងវដ្តៈ បុគ្គលអាស្រ័យ ច្រវាក់ គឺទិដ្ឋិ ទើបត្រូវចងត្រង់សសរ គឺសក្កាយ ដោយខ្សែ គឺតណ្ហា អាស្រ័យខន្ធបញ្ចកៈ ប្រព្រឹត្តទៅក្នុងឥរិយាបថទាំងពួង ម្យ៉ាងទៀត ព្រោះ ហេតុដែលចិត្តនេះសៅហ្មង ព្រោះរាគៈ ទោសៈ មោហៈ មកអស់កាល ដ៏យូរ ។ បទថា ចិត្តសង្កិលេសា សេចក្តីថា សត្វទាំងឡាយ សូម្បី ងូតទឹកល្អហើយ ក៏ឈ្មោះថា សៅហ្មង ព្រោះចិត្តសៅហ្មងនោះឯង តែរាងកាយ ទោះបីស្មោកគ្រោក ក៏ឈ្មោះថា ផូរផង់ ព្រោះចិត្តផូរផង់ ។ ដោយហេតុនោះ ទើបបុរាណាចារ្យទាំងឡាយពោលថា ព្រះមានព្រះភាគ ទ្រង់ស្វែងរកគុណធំ មិនបានត្រាស់ថា កាលរូបសៅហ្មង សត្វទាំងឡាយ ឈ្មោះថា សៅហ្មង កាលរូបបរិសុទ្ធ សត្វទាំងឡាយ ឈ្មោះថា បរិសុទ្ធ ។ តែព្រះមានព្រះភាគ ដ៏ជាមហេសីបានត្រាស់ថា កាលចិត្ត សៅហ្មង សត្វទាំងឡាយ ឈ្មោះថា សៅហ្មង កាលចិត្ត បរិសុទ្ធ សត្វទាំងឡាយ ឈ្មោះថា បរិសុទ្ធ ។ បទថា ចរណំ នាម ចិត្តំ បានដល់ វិចរណចិត្ត គឺរូបគំនូរ ។ ព្រាហ្មណ៍ ដែលជាមេលទ្ធិ ឈ្មោះសង្ខារមាន ពួកគេឲ្យសាងផ្ទាំងសំពត់ ហើយឲ្យជាង គំនូរគូររូបភាពសម្តែងសម្បត្តិ និងវិបត្តិច្រើនប្រការ ជាស្ថានសួគ៌ ឬនរក ក្នុងផ្ទាំងសំពត់នោះ បង្ហាញដល់ផលរបស់កម្មថា ធ្វើកម្មនេះហើយ នឹងបាន ទទួលផលនេះ ធ្វើកម្មនេះហើយ នឹងបានទទួលផលនេះ កាន់យកចិត្រកម្ម នោះត្រាច់ទៅ ។ បទថា ចិត្តេនេវ ចិន្តិតំ សេចក្តីថា ឈ្មោះថា ចិត្រករ គឺជាងគំនូរឲ្យ ស្អាតហើយដោយចិត្ត ព្រោះគិតហើយ ទើបគូរ ។ បទថា ចិត្តញ្ញេវ ចិត្តតរំ សេចក្តីថា ចិត្តដែលស្វែងរកឧបាយរបស់ចិត្ត នោះ វិចិត្រជាងចិត្តដែលឈ្មោះថា ចរណៈន