វាសិជដសូត្រទី ៩

ក្បាលទី 21 · ទំព័រ 977

ជិតក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ តថាគតពោលនូវ កិរិយាអស់ទៅនៃអាសវៈ ចំពោះបុគ្គលដែលដឹងច្បាស់ ឃើញច្បាស់ មិន ពោលចំពោះបុគ្គលដែលមិនដឹងច្បាស់ មិនឃើញច្បាស់ឡើយ ។ ម្នាលភិក្ខុ ទាំងឡាយ ការអស់ទៅនៃអាសវៈ រមែងមានដល់បុគ្គលដែលដឹងអ្វី ឃើញ អ្វី ។ ( ដល់បុគ្គលដឹងឃើញ ) ថារូបដូច្នេះ ហេតុឲ្យកើតឡើងនៃរូបដូច្នេះ សេចក្តីអស់ទៅនៃរូបដូច្នេះ ។ វេទនាដូចម្តេច ។ សញ្ញាដូច្នេះ ។ សង្ខារ ដូច្នេះ ។ វិញ្ញាណដូច្នេះ ហេតុឲ្យកើតឡើងនៃវិញ្ញាណដូច្នេះ សេចក្តីអស់ទៅ នៃវិញ្ញាណដូច្នេះ ។ ម្នាលភិក្ខុទាំងឡាយ ការអស់ទៅនៃអាសវៈ រមែងមាន ដល់បុគ្គលដែលដឹងយ៉ាងនេះ ឃើញយ៉ាងនេះឯង ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុកាលមិនប្រកបរឿយៗ នូវ ភាវនានុយោគ ទុកជាមានសេចក្តីប្រាថ្នា កើតឡើងយ៉ាងនេះថា ឱហ្ន៎ ចិត្ត របស់អាត្មាអញគប្បីរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់ មាំក៏ដោយ ចិត្តរបស់ភិក្ខុនោះ ក៏នៅតែមិនរួចស្រឡះចាកអាសវៈទាំងឡាយ ព្រោះមិនបានប្រកាន់មាំឡើយ ។ សេចក្តីនោះ ព្រោះហេតុដូចម្តេច ។ គប្បី ឆ្លើយថា ព្រោះភិក្ខុនោះមិនបានចម្រើន ។ មិនបានចម្រើនអ្វី ។ មិនបាន ចម្រើន សតិប្បដ្ឋានទាំង ៤ មិនបានចម្រើនសម្មប្បធានទាំង ៤ មិនបាន ចម្រើនឥទ្ធិបាទទាំង ៤ មិនបានចម្រើនឥន្ទ្រិយទាំង ៥ មិនបានចម្រើនពល ទាំង ៥ មិនបានចម្រើនពោជ្ឈង្គទាំង ៧ មិនបានចម្រើនអរិយមគ្គប្រកបដោយ អង្គ ៨ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាមេមាន់មានសុត ៨ ក្តី ១០ ក្តី