អដ្ឋកថា វាសិជដសូត្រទី ៩
គប្បីជ្រាបវិនិច្ឆ័យក្នុងនាវាសូត្រទី ៩ ដូចតទៅនេះ បទថា សេយ្យាបិ ភិក្ខវេ កុក្កុដិយា អណ្ឌានិ សេចក្តីថា ព្រះមានព្រះភាគត្រាស់ ឧបមាសេចក្តី ២ នេះ ដោយអំណាចធម៌ដែលជាចំណែកខ្មៅ និងចំណែកស ។ បណ្តាឧបមា ២ នោះ ឧបមាពោលដោយធម៌ដែលជាចំណែកខ្មៅ មិនឲ្យ សម្រេចប្រយោជន៍ តែឧបមាពោលដោយធម៌ដែលជាចំណែកសក្រៅអំពីនេះ ធ្វើឲ្យសម្រេចប្រយោជន៍បាន ។ គប្បីជ្រាបអត្ថរបស់ឧបមា ពោលដោយ ធម៌ចំណែកសយ៉ាងនេះ ។ បទថា សេយ្យថា ជានិបាត ប្រើក្នុងអត្ថជា សេចក្តីឧបមា ។ បទថា អបិ ប្រើក្នុងអត្ថថា បន្ថែម ។ ដោយបទទាំង ២ ទើបព្រះមានព្រះភាគទ្រង់សម្តែងថា សេយ្យថាបិ នាម ភិក្ខវេ ។ ក្នុងបទនេះថា កុក្កុដិយា អណ្ឌានិ អដ្ឋ វា ទស វា ទ្វាទស វា អធិប្បាយថា សុតរបស់មេមាន់តិចជាងខ្លះ ច្រើនជាងខ្លះ អំពីចំនួនដែលពោល ហើយក៏ពិត តែទោះជាយ៉ាងនោះ ព្រះមានព្រះភាគក៏ត្រាស់យ៉ាងនោះ ព្រោះ ជាពាក្យពីរោះល្អ និងដោយពាក្យដែលពីរោះក្នុងលោក ក៏មានយ៉ាងនេះ ។ បទថា តានស្សុ កាត់បទជា តានិ អស្សុ ។ ( អស្សុ ) គឺ ភវេយ្យុំ ប្រែថា សុតមាន់ទាំងនោះគប្បីមាន ។ បទថា កុក្កុដិយា សម្មាអធិសយិតានិ សេចក្តីថា សុតទាំងនោះដែល មាន់ញីជាមេបើកស្លាប ហើយដេកក្រាបលើសុតទាំងនោះ ឈ្មោះថា ដេក សង្កត់ដោយល្អ ។ បទថា សម្មាបរិសេទិតានិ សេចក្តីថា សុតទាំងឡាយ ដែលមេមាន់ បានឲ្យកម្តៅតាមកាលដ៏សមគួរ ឈ្មោះថា កក់ក្តៅ គឺធ្វើឲ្យក្តៅល្អទូទៅ ។ បទថា សម្មាបរិភាវិតានិ សេចក្តីថា សុតទាំងឡាយ ដែលមេមាន់ ក្រាបដោយល្អ គឺទួទៅតាមកាលដ៏សមគួរ អធិប្បាយថា ឲ្យជាប់ក្លិនបា ។ បទថា កិញ្ចាបិ តស្សា កុក្កុដិយា សេចក្តីថា មេមាន់នោះធ្វើការមិន ប្រមាទ ដោយធ្វើកិរិយា ៣ យ៉ាងនេះហើយ ទោះមិនកើតសេចក