អនិច្ចសញ្ញាសូត្រទី ១០

ក្បាលទី 21 · ទំព័រ 989

ជិតក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញាដែល បុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែងគ្របសង្កត់នូវកាមរាគៈ ទាំងអស់ គ្របសង្កត់នូវរូបរាគៈទាំងអស់ គ្របសង្កត់នូវភវរាគៈទាំងអស់ គ្រប សង្កត់នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះទាំងអស់ ។ ម្នាលភិក្ខុទាំងឡាយ ដូចជាបុរសអ្នកភ្ជួរ កាលភ្ជួរដោយនង្គ័លធំក្នុងសរទសម័យ តែងភ្ជួរ ទម្លាយនូវបណ្តាញនៃឫសទាំងពួង យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ ឯអនិច្ចសញ្ញាដែលបុគ្គលបានចម្រើនហើយ បានធ្វើឲ្យច្រើនហើយ រមែង គ្របសង្កត់នូវកាមរាគៈទាំងអស់ គ្របសង្កត់នូវរូបរាគៈទាំងអស់ គ្របសង្កត់ នូវភវរាគៈទាំងអស់ គ្របសង្កត់នូវអវិជ្ជាទាំងអស់ ដកឡើងនូវអស្មិមានះ ទាំងអស់បាន ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាបុរសអ្នកច្រូតស្មៅ ដំណេកទន្សាយ បានច្រូតស្មៅដំណេកទន្សាយ ចាប់ចុងហើយរលាស់គ្រវាត់ បោក យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញាដែលបុគ្គលបាន ចម្រើនហើយ ក៏យ៉ាងនោះឯង ។ បេ ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាចង្កោមស្វាយ ដែល បុគ្គលកាត់ទងហើយ បណ្តាផ្លែស្វាយទាំងនោះ ផ្លែស្វាយទាំងឡាយណាដែល ជាប់នៅនឹងទង ផ្លែស្វាយទាំងអស់នោះ រមែងទៅតាមចង្កោមស្វាយនោះ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញាដែលបុគ្គលបានចម្រើន ហើយ បានធ្វើឲ្យច្រើនហើយ ។ បេ ។ ក៏យ៉ាងនោះឯង ។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ដូចជាឈើបង្កង់ណានីមួយ របស់ផ្ទះមានកំពូល ឯបង្កង់ទាំងអស់នោះបាញ់ទៅរកកំពូល ងាកទៅរកកំពូល ប្រជុំចុះក្នុងកំពូល ឯកំពូលប្រាកដជាប្រសើរជាងបង្កង់ទាំងនោះ យ៉ាងណាមិញ ។ ម្នាលភិក្ខុទាំងឡាយ អនិច្ចសញ្ញាដែលបុគ្គលបានចម្រើនហើយ ។ បេ ក៏យ៉ាងនោះឯង ។