អដ្ឋកថា ទុតិយអនត្តសូត្រទី ៩
ទៀបក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបជាអនត្តា ( ឥតខ្លឹមសារ ) រូបនោះ បណ្ឌិតត្រូវយល់តាមសេចក្តីពិត ដោយ ប្រាជ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញទេ នុ៎ះមិនមែនជាអញទេ នុ៎ះមិនមែនជាខ្លួនអញទេ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ កាលបើឃើញយ៉ាង នេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តដើម្បីសោឡសកិច្ច ឯទៀត មិនមានឡើយ ។ ទុតិយអនត្តសូត្រទី ៦ មិនមានអដ្ឋកថា ។ ជិតក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ រូបមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំរូបឲ្យកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ ។ ម្នាលភិក្ខុទាំងឡាយ រូបដែលកើតអីពីហេតុប្បច្ច័យ មិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា ។ វេទនាមិន ទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវេទនាកើតឡើង ហេតុប្បច្ច័យ នោះ ក៏មិនទៀងដែរ ។ ម្នាលភិក្ខុទាំងឡាយ វេទនាដែលកើតអំពីហេតុប្បច្ច័យមិនទៀងទៅហើយ តើនឹងបានទៀងទាត់មកពីណា ។ សញ្ញាមិន ទៀង ។ សង្ខារមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យសង្ខារកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ ។ ម្នាលភិក្ខុទាំងឡាយ សង្ខារ ដែលកើតអំពីហេតុប្បច្ច័យមិនទៀងហើយ តើនឹងបានទៀងទាត់មកពីណា ។ វិញ្ញាណមិនទៀង ហេតុណាក្តី បច្ច័យណាក្តី ដែលនាំឲ្យវិញ្ញាណកើតឡើង ហេតុប្បច្ច័យនោះ ក៏មិនទៀងដែរ ។ ម្នាលភិក្ខុទាំងឡាយ វិញ្ញាណកើតអំពី ហេតុប្បច្ច័យមិនទៀងទៅហើយ តើនឹងបានទៀងទាន់មកពីណា ។ កាលបើ ឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅដើម្បី សោឡសកិច្ចនេះទៀត មិនមានឡើយ ។