អដ្ឋកថា បឋមអានន្ទសូត្រ ទី ៥

ក្បាលទី 21 · ទំព័រ 630

ក្នុងបឋមអានន្ទសូត្រទី ៥ មានវិនិច្ឆ័យដូចតទៅនេះ បទថា ឋិតស្ស អញ្ញថត្តំ បញ្ញយតិ សេចក្តីថា កាលរូបតាំងនៅ គឺរស់នៅ ជរា រមែងប្រាកដ ។ បទថា ឋិតិ ជាឈ្មោះនៃការរក្សា ពោលគឺ ជីវិត្រិន្ទិយ ។ បទថា អញ្ញថត្តំ ជាឈ្មោះនៃជរា ព្រោះហេតុនោះ ទើបបុរាណាចារ្យពោលថា ឧប្បាទោ ជាតិ អក្ខាតោ ភង្គោ វុត្តោ វយោតិ ច អញ្ញថត្តំ ជរា វុត្តា ឋិតិ ច អនុបលនា ។