អដ្ឋកថា ភិក្ខុនុបស្សយសូត្រ ទី ១០
បទថា ពហុកិច្ចោ ត្វំ ពហុករណីយោ សួរថា ព្រះថេរៈជាអ្នកខ្វល់ខ្វាយក្នុងនវកម្មជាដើមឬ ទើបពោលយ៉ាងនេះនឹងព្រះអានន្ទ ។ កាលព្រះសាស្តានៃយើងបរិនិព្វានហើយ បរិស័ទ ៤ ចូលទៅរកព្រះអានន្ទត្ថេរ ទ្រហោយំថា បពិត្រលោកម្ចាស់ ឥឡូវនេះ លោកម្ចាស់ទទួលបាត្រ និងចីវររបស់អ្នកណា ត្រាច់ទៅ ។ លោក ម្ចាស់បោសសម្ហាតបរិវេណរបស់អ្នកណា ។ លោកម្ចាស់ថ្វាយទឹកលុបព្រះភក្ត្រ ដល់នរណា ។ ព្រះថេរៈលួងលោមបរិស័ទថា សង្ខារទាំងឡាយមិន ទៀង ស្តេចមច្ចុរាជមិនខ្មាស ប្រហារហើយ សូម្បីក្នុងពុទ្ធសរីរៈ ។ នុ៎ះជាធម្មតា នៃសង្ខារទាំងឡាយ អ្នកទាំងឡាយកុំសោយសោក កុំកន្ទក់កន្ទេញ ឡើយ ដូច្នេះ ។ នេះជាកិច្ចច្រើនរបស់លោក ។ ព្រះថេរៈសំដៅដល់ សេចក្តីនេះ ទើបពោលយ៉ាងនេះ ។ បទថា សន្ទស្សេសិ បានដល់ សម្តែងគុណនៃបដិបទា ។ បទថា សមាទបេសិ ប្រែថា ឲ្យកាន់យក ។ បទថា សមុត្តេជេសិ ប្រែថា ឲ្យអាចហាន ។ បទថា សម្បហំសេសិ បានដល់ ឲ្យត្រេកអរ រុងរឿង ដោយគុណដែលបានហើយ ។ បទថា ថុល្លតិស្សា បានដល់ ភិក្ខុនីឈ្មោះតិស្សា ដែលមាន សរីរៈធាត់ ។ បទថា វេទេហមុនិនោ គឺបណ្ឌិតដែលជាមុនី ។ បណ្ឌិតរមែង នាំទៅ គឺធ្វើកិច្ចទាំងពួងដោយការដឹង ពោល គឺញាណ ព្រោះដូច្នោះ ទើប ហៅថា វេទេហមុនី ។ ឈ្មោះថា វេទេហមុនី ព្រោះអត្ថថា ជាមុនីផង ជា អ្នកប្រាជ្ញផង ។ បទថា ធម្មំ ភាសិតព្វំ មញ្ញតិ សេចក្តីថា ព្រះមហាកស្សប ខ្លួនឯង ជាអ្នកនៅព្រៃ ទ្រទ្រង់សំពត់បង្សុកូលជាវត្ត ទើបសម្គាល់ធម៌ដែល ខ្លួនគួរពោលថា អាត្មាអញជាធម្មកថិក ដូច្នេះ ក្នុងទីចំពោះមុខរបស់ព្រះអានន្ទ ដែលជាអ្នកទ្រទ្រង់បិដក និងជាភណ្ឌាគារិក ។ និយាយមើលងាយ ថា នេះបានដល់អ្វី នេះដូចម្តេច ។