អដ្ឋកថា បឋមអានន្ទសូត្រ ទី ៣

ក្បាលទី 21 · ទំព័រ 630

ប្រៀបដូចមេគោនោះឯង មិនឈ្មោះថា ជាលក្ខណៈ ។ លក្ខណៈនោះ ឯងជាមេគោ ។ បើលះបង់លក្ខណៈចេញ ក៏មិនអាចបញ្ញត្តថា មេគោបាន បើលះបង់មេគោចេញ ក៏មិនអាចបញ្ញត្តលក្ខណៈបាន តែមេគោរមែងប្រាកដ ដោយលក្ខណៈ យ៉ាងណា ការឧបមេយ្យនេះ ក៏គប្បីជ្រាបដូច្នោះ ។ បណ្តាខណៈទាំង ៣ នោះ ក្នុងឧប្បាទក្ខណៈនៃសង្ខារទាំងឡាយ សង្ខារ ក្តី ឧប្បាទក្ខណៈក្តី ខណៈនៃសង្ខារនោះ ពោល គឺកាលក្តី រមែងប្រាកដ ។ កាលពោលថា ឧប្បាទេតិ រមែងកើតឡើង សង្ខារក្តី ជរាលក្ខណៈក្តី ខណៈ នៃសង្ខារនោះ ពោល គឺកាលក្តី រមែងប្រាកដ ។ ក្នុងភង្គក្ខណៈ សង្ខារក្តី សង្ខារលក្ខណៈក្តី ខណៈនៃសង្ខារនោះ ពោល គឺកាលក្តី រមែងប្រាកដ ។ តែអាចារ្យពួកខ្លះពោលថា ឈ្មោះថា ជរាខណៈនៃអរូបធម៌ទាំងឡាយ បុគ្គល ណាម្នាក់ ក៏មិនអាចបញ្ញត្តបាន ព្រះសម្មាសម្ពុទ្ធកាលត្រាស់ថា ការកើតឡើង នៃវេទនារមែងប្រាកដ ការវិនាសនៃវេទនារមែងប្រាកដ កាលវេទនាតាំងនៅ ការប្រែប្រួលរមែងប្រាកដ ទ្រង់បញ្ញត្តលក្ខណៈ ៣ នៃអរូបធម៌ រមែងបាន លក្ខណៈទាំង ៣ នោះ ព្រោះអាស្រ័យបច្ចុប្បន្នក្ខណៈ កាលពោលដូច្នេះ ហើយ ទើបសម្រេចសេចក្តីនោះតាមអាចរិយគាថានេះថា អត្ថិតា សព្វធម្មានំ ឋិតិ នាម បវុច្ចតិ តស្សេវ ភេទោ មរណំ សព្វទា សព្វបណិនំ ។ ការដែលធម៌ទាំងពួងជាបច្ចុប្បន្ន លោកហៅថា ឋិតិក្ខណៈ ការបែកធ្លាយនៃរូបនោះឯង របស់សត្វទាំងឡាយសព្វកាល ហៅថា មរណៈ ដូច្នេះ ។ ម្យ៉ាងទៀត លោកគង់ពោលថា គប្បីជ្រាបថា សត្វ ដោយអំណាច សន្តតិ ព្រោះហេតុក្នុងព្រះសូត្រមិនមានការប្លែកគ្នា ដូច្នោះ តាមមតិរបស់ អាចារ្យ ក៏មិនគប្បីដកនូវសូត្រ គប្បីធ្វើព្រះសូត្របុណ្ណោះជាសំខាន់ ។