អន្តសូត្រទី ១

ក្បាលទី 22 · ទំព័រ 2

ក្រុងសាវត្ថី ។ បេ ។ ក្នុងទីនោះឯង ។ បេ ។ ព្រះមានព្រះភាគទ្រង់ ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ អន្តៈ ( ចំណែក ) នេះ មាន ៤ យ៉ាង ។ អន្តៈ ៤ យ៉ាង តើដូចម្តេច ។ អន្តៈ គឺសក្កាយ ១ អន្តៈគឺហេតុឲ្យកើតឡើង នៃសក្កាយ ១ អន្តៈ គឺសេចក្តីរលត់នៃសក្កាយ ១ អន្តៈគឺបដិបទាជា ដំណើរទៅកាន់សេចក្តីរលត់នៃសក្កាយ ១ ។ ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសក្កាយ តើដូចម្តេច ។ គប្បី ឆ្លើយថា ឧបាទានក្ខន្ធទាំង ៥ ។ ឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ វេទនូបាទានក្ខន្ធ ១ សញ្ញូបាទានក្ខន្ធ ១ សង្ខារូបាទានក្ខន្ធ ១ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺសក្កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺហេតុឲ្យកើតឡើងនៃសក្កាយ តើដូចម្តេច ។ តណ្ញាណា ដែលតាក់តែងនូវភពថ្មី ប្រកបដោយសេចក្តី រីករាយ និងសេចក្តីត្រេកអរ មានសេចក្តីរីករាយក្នុងអារម្មណ៍នោះៗ ។ តណ្ហា តើ ដូចម្តេច ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាល ភិក្ខុទាំងឡាយ នេះហៅថា អន្តៈ គឺហេតុឲ្យកើតឡើងនៃសក្កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈ គឺសេចក្តីរលត់នៃសក្កាយ តើ ដូចម្តេច ។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ចោលនូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យក្នុងតណ្ហានោះ ឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅ ថា អន្តៈ គឺសេចក្តីរលត់នៃសក្កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះអន្តៈគឺបដិបទាជាដំណើរទៅកាន់សេចក្តី រលត់នៃសក្កាយ តើដូចម្តេច ។ អរិយមគ្គប្រកបដោយអង្គ ៨ នេះឯង ។ តើដូចម្តេចខ្លះ ។ គឺសេចក្តីយល់ត្រូវ ១ សេចក្តីត្រិះរិះត្រូវ ១ ការនិយាយត្រ ូវ ១ ការងារត្រូវ ១ ការច