ទុតិយនន្ទិក្ខយសូត្រទី ១០
ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញរូបដែលមិនទៀង ថាមិន ទៀង ភិក្ខុនោះ ឈ្មោះថាមានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តី រីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះអស់ នៃសេចក្តីរីករាយ និងរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុឃើញសំឡេង ក្លិន រស ផោដ្ឋព្វៈ និងធម្មារម្មណ៍ដែលមិនទៀង ថាមិនទៀង ភិក្ខុនោះ ឈ្មោះថា មានគំនិតយល់ត្រូវ កាលបើយល់ត្រូវ រមែងនឿយណាយ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា ផុតស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ ។ ម្នាលភិក្ខុទាំងឡាយ ចូរអ្នកទាំងឡាយធ្វើទុកក្នុងចិត្ត នូវ ចក្ខុដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញតាមពិត នូវភាពនៃចក្ខុដែល មិនទៀងផង ។ ម្នាលភិក្ខុទាំងឡាយ កាលបើភិក្ខុធ្វើទុកក្នុងចិត្ត នូវចក្ខុដោយ ឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិត នូវភាពនៃចក្ខុដែលមិនទៀងផង ក៏រមែងនឿយណាយនឹងចក្ខុ ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួច ស្រឡះ ព្រោះអស់នៃសេចក្តីរីករាយ និងរាគៈ ។ បេ ។ ម្នាលភិក្ខុទាំងឡាយ ចូរ អ្នកទាំងឡាយធ្វើទុកក្នុងចិត្ត នូវជិវ្ហាដោយឧបាយប្រាជ្ញាផង ចូរពិចារណាឃើញ តាមពិត នូវភាពនៃជិវ្ហាដែលមិនទៀងផង ។ ម្នាលភិក្ខុទាំងឡាយ កាលបើ ភិក្ខុធ្វើទុកក្នុងចិត្ត នូវជិវ្ហាដោយឧបាយប្រាជ្ញាផង ពិចារណាឃើញតាមពិតនូវ ភាពនៃជិវ្ហាដែលមិនទៀងផង ក៏រមែងនឿយណាយនឹងជិវ្ហា ការអស់នៃរាគៈ ព្រោះអស់នៃសេចក្តីរីករាយ ការអស់នៃសេចក្តីរីករាយ ព្រោះអស់នៃរាគៈ ចិត្តដែលលោកហៅថា រួចស្រឡះ ព្រោះ