អដ្ឋកថា អន្តសូត្រទី ១

ក្បាលទី 22 · ទំព័រ 4

គប្បីជ្រាបវិនិច្ឆ័យក្នុងអន្តសូត្រទី ១ នៃអន្តវគ្គដូច្នេះ បទថា អន្តា បានដល់ ចំណែកទាំងឡាយ ។ សូត្រនេះព្រះមានព្រះភាគ ត្រាស់ តាមអធ្យាស្រ័យរបស់វេនេយ្យសត្វ ដែលអាចត្រាស់ដឹងបាន ដោយពាក្យថា អន្តោ ដោយទ្រង់ប្រកបខន្ធ ៥ ចូលជាមួយអរិយសច្ច ៤ ។