អដ្ឋកថា ទុក្ខសូត្រទី ២
ក្បាលទី 22 · ទំព័រ 5
ម្នាលភិក្ខុទាំងឡាយ ចុះទុក្ខ តើដូចម្តេច ។ គប្បីឆ្លើយថា ឧបាទានក្ខន្ធទាំង ៥ ។ ចុះឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា ទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃទុក្ខ តើដូចម្តេច ។ តណ្ញាណា ដែលតាក់តែងនូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និងសេចក្តី ត្រេកអរ មានសេចក្តីរីករាយក្នុងអារម្មណ៍នោះៗ ។ តណ្ហា តើដូចម្តេច ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ហេតុឲ្យកើតឡើងនៃទុក្ខ ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីរលត់នៃទុក្ខ តើដូចម្តេច ។ សេចក្តី វិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ ចោលនូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិនអាល័យ ក្នុងតណ្ហានោះ ឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តីរលត់នៃទុក្ខ ។