សក្កាយសូត្រទី ៣

ក្បាលទី 22 · ទំព័រ 7

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ សក្កាយផង នូវហេតុឲ្យកើតឡើងនៃសក្កាយផង នូវសេចក្តីរលត់នៃសក្កាយ ផង នូវបដិបទាជាដំណើរទៅកាន់សេចក្តីរលត់នៃសក្កាយផង ដល់អ្នកទាំងឡាយ អ្នកទាំងឡាយចូរស្តាប់ នូវសេចក្តីនោះចុះ ។