អដ្ឋកថា សក្កាយសូត្រទី ៣

ក្បាលទី 22 · ទំព័រ 7

ម្នាលភិក្ខុទាំងឡាយ ចុះសក្កាយ តើដូចម្តេច ។ គប្បីឆ្លើយ ថា ឧបាទានក្ខន្ធទាំង ៥ ។ ឧបាទានក្ខន្ធទាំង ៥ តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សក្កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះហេតុឲ្យកើតឡើងនៃសក្កាយ តើដូចម្តេច ។ តណ្ញាណាដែលតាក់តែងនូវភពថ្មី ប្រកបដោយសេចក្តីរីករាយ និង សេចក្តីត្រេកអរ មានសេចក្តីរីករាយក្នុងអារម្មណ៍នោះៗ ។ តើដូចម្តេចខ្លះ ។ គឺកាមតណ្ហា ១ ភវតណ្ហា ១ វិភវតណ្ហា ១ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា ហេតុឲ្យកើតឡើងនៃសក្កាយ ។ ម្នាលភិក្ខុទាំងឡាយ ចុះសេចក្តីរលត់នៃសក្កាយ តើដូចម្តេច ។ សេចក្តីវិនាស និងសេចក្តីរលត់មិនមានសល់ នៃតណ្ហានោះ កិរិយាលះបង់ កិរិយារលាស់ចោល នូវតណ្ហានោះ កិរិយារួចចាកតណ្ហានោះ សេចក្តីមិន អាល័យក្នុងតណ្ហានោះ ឯណា ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា សេចក្តី រលត់នៃសក្កាយ ។