បរិញ្ញេយ្យសូត្រទី ៤
ក្បាលទី 22 · ទំព័រ 12
យ៉ាង តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ សមណៈ ឬព្រាហ្មណ៍ណានីមួយ មិនដឹងច្បាស់តាមពិត នូវសេចក្តីកើតឡើងផង នូវសេចក្តីអស់ទៅផង នូវអានិសង្សផង នូវទោស ផង នៃឧបាទានក្ខន្ធទាំង ៥ នេះ នូវការរលាស់ចេញឧបាទានក្ខន្ធទាំង ៥ នេះ ផង ។ បេ ។ ដឹងច្បាស់ ។ បេ ។ រមែងធ្វើឲ្យជាក់ច្បាស់ សម្រេច ដោយប្រាជ្ញា ដ៏ឧត្តមដោយខ្លួនឯង ។