សមណសូត្រទី ៥
ក្បាលទី 22 · ទំព័រ 13
ទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើភិក្ខុដឹងច្បាស់តាមពិត នូវ សេចក្តីកើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃ ឧបាទានក្ខន្ធទាំង ៥ នេះ នូវការរលាស់ចេញឧបាទានក្ខន្ធទាំង ៥ នេះផង ហើយរួចស្រឡះ ដោយមិនបានប្រកាន់មាំ ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុនេះ ហៅថា អរហន្តខីណាស្រព មានមគ្គព្រហ្មចរិយៈ ប្រព្រឹត្តគ្រប់គ្រាន់ហើយ មានសោឡសកិច្ចធ្វើហើយ មានភារៈដាក់ចុះហើយ មានប្រយោជន៍របស់ខ្លួន បានសម្រេចហើយ មានសញ្ញោជនៈក្នុងភព គឺតណ្ហាអស់ហើយ ជាអ្នករួច ស្រឡះហើយ ព្រោះដឹងច្បាស់ដោយប្រពៃ ។