សោតាបន្នសូត្រទី ៧

ក្បាលទី 22 · ទំព័រ 12

ម្នាលភិក្ខុទាំងឡាយ ឧបាទានក្ខន្ធនេះ មាន ៥ យ៉ាង ។ យ៉ាង តើដូចម្តេច ។ គឺរូបូបាទានក្ខន្ធ ១ ។ បេ ។ វិញ្ញាណូបាទានក្ខន្ធ ១ ។ ម្នាលភិក្ខុទាំងឡាយ កាលណាបើអរិយសាវ័ក ដឹងច្បាស់តាមពិត នូវសេចក្តី កើតឡើងផង សេចក្តីអស់ទៅផង អានិសង្សផង ទោសផង នៃឧបាទានក្ខន្ធ ទាំង ៥ នេះ នូវការរលាស់ចេញឧបាទានក្ខន្ធទាំង ៥ នេះផង ។ ម្នាលភិក្ខុ ទាំងឡាយ អរិយសាវ័កនេះហៅថា សោតាបន្នបុគ្គល មានសភាពមិនធ្លាក់ ទៅក្នុងអបាយ ជាបុគ្គលទៀង មានកិរិយាត្រាស់ដឹង ជាទីប្រព្រឹត្តទៅក្នុងខាងមុខ ។