ទុតិយឆន្ទប្បហានសូត្រទី ១០

ក្បាលទី 22 · ទំព័រ 13

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ក្នុងរូប អ្នក ទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយនឹងលះបង់គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់ តែទីនៅដូចទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតឡើង តទៅបាន ជាពុំខាន សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តី រីករាយណា សេចក្តីប្រាថ្នាណា ក្នុងវេទនា ។ ក្នុងសញ្ញា ។ ក្នុងសង្ខារ ។ ក្នុងវិញ្ញាណ អ្នកទាំងឡាយ ចូរលះបង់នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ វិញ្ញាណនោះ មុខជាអ្នកទាំងឡាយនឹងលះបង់ គាស់រម្លើង ឫសគល់ ធ្វើឲ្យនៅសល់តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមាន បែបភាព មានសភាពមិនកើតឡើងតទៅបាន ជាពុំខាន ។ ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយណា សេចក្តីប្រាថ្នាណា ឧបាយ និង ឧបាទាន ដែលជាទីឈរ ជាទីអង្គុយ ជាទីដេកនៅ នៃចិត្តណា ក្នុងរូប អ្នក ទាំងឡាយចូរលះបង់ នូវសេចក្តីពេញចិត្តជាដើមនោះចេញ កាលបើយ៉ាងនេះ រូបនោះ មុខជាអ្នកទាំងឡាយនឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់ តែទីនៅដូចជាទីនៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិន កើតទៀតតទៅបាន ជាពុំខាន ។ ក្នុងវេទនា ។ ក្នុងសញ្ញា ។ សេចក្តីពេញចិត្ត ណា ក្នុងសង្ខារ ។ បេ ។ កាលបើយ៉ាងនេះ សង្ខារទាំងនោះ មុខជាអ្នក ទាំងឡាយនឹងលះបង់ គាស់រម្លើងឫសគល់ ធ្វើឲ្យនៅសល់តែទីនៅ ដូចជាទី នៅនៃដើមត្នោត ធ្វើឲ្យលែងមានបែបភាព មានសភាពមិនកើតទៀតតទៅ បានជាពុំខាន ។ សេចក្តីពេញចិត្តណា សេចក្តីត្រេកអរណា សេចក្តីរីករាយ ណា ស