អដ្ឋកថា អវិជ្ជាសូត្រទី ១

ក្បាលទី 22 · ទំព័រ 16

ម្នាលភិក្ខុ បុថុជ្ជនក្នុងលោកនេះ ជាអ្នកមិនចេះដឹង មិនដឹងច្បាស់ នូវរូប មិនដឹងច្បាស់នូវហេតុនាំឲ្យកើតរូប មិនដឹងច្បាស់នូវសេចក្តីរលត់រូប មិនដឹងច្បាស់នូវបដិបទាជាដំណើរទៅកាន់សេចក្តីរលត់រូប ។ មិនដឹងច្បាស់ នូវវេទនា ។ មិនដឹងច្បាស់នូវសញ្ញា ។ មិនដឹងច្បាស់នូវសង្ខារទាំងឡាយ ។ មិនដឹងច្បាស់នូវវិញ្ញាណ ។ បេ ។ មិនដឹងច្បាស់នូវបដិបទា ជាដំណើរទៅកាន់ សេចក្តីរម្លត់វិញ្ញាណ ។ ម្នាលភិក្ខុ នេះហៅថា អវិជ្ជា បុគ្គលប្រកបដោយ អវិជ្ជា ដោយហេតុយ៉ាងនេះ ។