អដ្ឋកថា ធម្មកថិកសូត្រទី ៣

ក្បាលទី 22 · ទំព័រ 20

អដ្ឋកថា បឋមធម្មកថិកសូត្រ ក្នុងបឋមធម្មកថិកសូត្រទី ៣ គប្បីជ្រាបវិនិច្ឆ័យដូចតទៅនេះ ព្រះមាន ព្រះភាគត្រាស់ដល់ព្រះធម្មកថិក ដោយចម្លើយទី ១ ត្រាស់ដល់សេក្ខភូមិ ដោយចម្លើយទី ២ ត្រាស់ដល់អសេក្ខភូមិ ដោយចម្លើយទី ៣ សរុប សេចក្តីថា ព្រះមានព្រះភាគត្រាស់ភូមិ ២ ពង្រីកព្រះធម្មកថិកឲ្យផ្សេងគ្នាទៅ ដោយពាក្យសួរ ដែលភិក្ខុទូលសួរហើយ ។