ពន្ធនសូត្រទី ៥

ក្បាលទី 22 · ទំព័រ 23

ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ បុថុជ្ជនក្នុងលោកនេះ ជា អ្នកមិនចេះដឹង មិនបានឃើញពួកព្រះអរិយៈ ។ បេ ។ មិនបានសិក្សាក្នុងធម៌ របស់សប្បុរស រមែងពិចារណាឃើញនូវរូបថាជាខ្លួនខ្លះ នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះ ។ ម្នាលភិក្ខុទាំងឡាយ នេះ ហៅថា បុថុជ្ជនអ្នកមិនចេះដឹង ជាប់ដោយចំណងគឺរូប ជាប់ដោយចំណងទាំង ខាងក្នុងទាំងខាងក្រៅ ជាអ្នកមិនឃើញនូវឆ្នេរ គឺវដ្តៈ មិនឃើញនូវត្រើយ គឺ ព្រះនិព្វាន រមែងចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាក លោកនេះ ទៅកាន់លោកខាងមុខ ទាំងជាប់ចំណង ។