អដ្ឋកថា ពន្ធនសូត្រទី ៥

ក្បាលទី 22 · ទំព័រ 23

ពិចារណាឃើញ នូវ វេទនាថាជាខ្លួនខ្លះ ។ បេ ។ នូវខ្លួនថាមានក្នុងវេទនាខ្លះ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជនអ្នកមិនចេះដឹង ជាប់ដោយចំណង គឺវេទនា ជាប់ដោយ ចំណងទាំងខាងក្នុងទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែង ចាស់ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់ លោកខាងមុខ ទាំងជាប់ចំណង ។ ពិចារណាឃើញនូវសញ្ញា ។ នូវសង្ខារ ទាំងឡាយ ។ នូវវិញ្ញាណថាជាខ្លួន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា បុថុជ្ជនអ្នកមិនចេះដឹង ជាប់ដោយចំណង គឺវិញ្ញាណ ជាប់ដោយចំណងទាំង ខាងក្នុង ទាំងខាងក្រៅ មិនឃើញនូវឆ្នេរ មិនឃើញនូវត្រើយ រមែងចាស់ ទាំងជាប់ចំណង ស្លាប់ទាំងជាប់ចំណង ចេញចាកលោកនេះ ទៅកាន់លោក ខាងមុខទាំងជាប់ចំណង ។ ម្នាលភិក្ខុទាំងឡាយ ចំណែកខាងអរិយសាវ័កជាអ្នកចេះដឹង បានឃើញពួកព្រះអរិយៈ ។ បេ ។ បានសិក្សាក្នុងធម៌ របស់សប្បុរស មិន ពិចារណាឃើញនូវរូបថាជាខ្លួនខ្លះ នូវខ្លួនថាមានរូបខ្លះ នូវរូបថាមានក្នុងខ្លួនខ្លះ នូវខ្លួនថាមានក្នុងរូបខ្លះឡើយ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័ក អ្នកចេះដឹង មិនជាប់ដោយចំណងគឺរូប មិនជាប់ដោយចំណងទាំងខាងក្នុងទាំង ខាងក្រៅ ឃើញនូវឆ្នេរ ឃើញនូវត្រើយ តថាគតពោលថា អរិយសាវ័កនោះ ផុតស្រឡះចាកទុក្ខ ។ បេ ។ មិនពិចារណាឃើញនូវសញ្ញា ។ មិនពិចារណា ឃើញនូវសង្ខារទាំងឡាយ ។ មិនពិចារណាឃើញនូវវិញ្ញាណថាជាខ្លួន ។ បេ ។ ម្នាលភិក្ខុទាំងឡាយ នេះហៅថា អរិយសាវ័កអ្នកចេះដឹង មិនជាប់ដោយ ចំណង គឺវិញ្ញាណ មិនជាប់ដោយចំណងទាំងខាងក្នុងទាំងខាងក្រៅ ឃើញនូវ ឆ្នេរ ឃើញនូវត្រើយ តថាគតពោលថាអរិយសាវ័កនោះផុតស្រឡះចាកទុក្ខ ។