បរិបុច្ឆិតសូត្រទី ៦
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយសម្គាល់ ហេតុនោះដូចម្តេច អ្នកទាំងឡាយពិចារណាឃើញនូវរូបថា នុ៎ះរបស់អញ នុ៎ះជា អញ នុ៎ះជាខ្លួនរបស់អញដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុ ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរឃើញតាមពិត នូវរូបនុ៎ះដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជា អញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ អ្នកទាំងឡាយ ពិចារណាឃើញនូវ វេទនា ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ នូវវិញ្ញាណថា នុ៎ះរបស់អញ នុ៎ះជាអញ នុ៎ះជាខ្លួនរបស់អញដែរឬ ។ មិនដូច្នោះទេ ព្រះអង្គ ។ ម្នាលភិក្ខុ ទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរឃើញតាមពិត នូវវិញ្ញាណនុ៎ះ ដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះមិនមែនរបស់អញ នុ៎ះមិន មែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ បេ ។ កាលបើឃើញយ៉ាងនេះ ។ បេ ។ ក៏ដឹងច្បាស់ថា មគ្គភាវនាកិច្ចដទៃប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះ ទៀត មិនមានឡើយ ។ ក្រុងសាវត្ថី ។ ក្នុងទីនោះឯង ។ ម្នាលភិក្ខុទាំងឡាយ អ្នក ទាំងឡាយសម្គាល់ហេតុនោះដូចម្តេច អ្នកទាំងឡាយពិចារណាឃើញនូវរូបថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡាយ ត្រូវហើយ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគួរឃើញតាមពិត នូវរូបនុ៎ះដោយបញ្ញាដ៏ប្រពៃយ៉ាងនេះថា នុ៎ះ មិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួនរបស់អញទេ ។ អ្នក ទាំងឡាយពិចារណាឃើញនូវវេទនា ។ នូវសញ្ញា ។ នូវសង្ខារទាំងឡាយ ។ នូវវិញ្ញាណថា នុ៎ះមិនមែនរបស់អញ នុ៎ះមិនមែនជាអញ នុ៎ះមិនមែនជាខ្លួន របស់អញដែរឬ ។ ព្រះករុណាព្រះអង្គ ។ ម្នាលភិក្ខុទាំងឡា