អដ្ឋកថា បរិបុច្ឆិតសូត្រទី ៦
ក្បាលទី 22 · ទំព័រ 28
ក្រុងសាវត្ថី ។ ម្នាលភិក្ខុទាំងឡាយ តថាគតនឹងសម្តែងនូវ ពួកធម៌ជាបច្ច័យរបស់ឧបាទានផង នូវតួឧបាទានផង អ្នកទាំងឡាយចូរស្តាប់ ធម៌នោះចុះ ។ ម្នាលភិក្ខុទាំងឡាយ ចុះពួកធម៌ជាបច្ច័យរបស់ឧបាទាន ដូចម្តេច តួឧបាទានដូចម្តេច ។ ម្នាលភិក្ខុទាំងឡាយ រូប ជាធម៌ដែលជាបច្ច័យរបស់ ឧបាទាន សេចក្តីត្រេកត្រអាលណាក្នុងរូបនោះ សេចក្តីត្រេកត្រអាលនោះក្នុង រូបនោះ ឈ្មោះថា តួឧបាទាន ។